ព្រឹក(ទី៣ខែតុលា) អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើរដ្ឋធានីបេរូត..!។
បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ បន្ទាប់ពីកងកម្លាំងរបស់ខ្លួន និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ប្រយុទ្ធគ្នាដោយផ្ទាល់ នៅសមរភូមិជើងគោក នៅភាគខាងត្បូងលីបង់។ -នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ីស្រាអែលថា នេះការវាយប្រហារតាមផ្លូវអាកាស ដែលកំណត់គោលដៅជាក់លាក់ ទៅលើក្រុងបេរូត…!។
សាក្សី Reuters បានរាយការណ៍ថា មានការបំផ្ទុះដ៏ធំមួយ ហើយសន្តិសុខម្នាក់និយាយថា វាបានកំណត់គោលដៅលើអគារមួយក្នុងសង្កាត់ Bachoura កណ្តាលទីក្រុងបេរូត និងស្ថិតនៅក្បែរអគាររដ្ឋសភា ផងដែរ។
តាមមន្ត្រីសុខាភិបាលលីបង់ យ៉ាងហោចណាស់មនុស្ស៦នាក់ស្លាប់ និង ៧នាក់ទៀតរងរបួស។
នេះជាការកំណត់គោលដៅថ្មីមួយទៀតរបស់អ៊ីស្រាអែល ដែលធ្វើឡើងនៅក្បែរកន្លែងធ្វើការរបស់រដ្ឋាភិបាលលីបង់។
រូបថតមួយសន្លឹកដែលកំពុងត្រូវបានចែកចាយលើគ្រុប WhatsApp របស់លីបង់ ។
បង្ហាញពីអគារមួយខ្នងរងការខូចខាតធ្ងន់ធ្ងរ ជាមួយនិងភ្លើងឆេះនៅជាន់ទី ១។
ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ បានទេ។
មួយថ្ងៃ បន្ទាប់ពីអ៊ីរ៉ង់បាញ់ស៉ីលជា ១៨០គ្រាប់ចូលទៅអ៊ីស្រាអែល ហើយកាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) កងពលថ្មើរជើង និងអង្គភាពរថពាសដែកអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោក នៅភាគខាងត្បូងលីបង់៕