Update៖ លោក ត្រាំ ជំរុញឱ្យអ៊ីស្រាអែល វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ចាត់ទុកជាការសងសឹក! 

បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ(ទី៤ ខែតុលា)ថា អ៊ីស្រាអែលគួរតែ វាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ជាការសងសឹក ទៅនឹងការបាញ់ស្រោចមីស៊ីល លើអ៊ីស្រាអែល…!។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្នុងរដ្ឋ North Carolina និងចង់សំដៅលើសំណួរ ដែលក្រុមអ្នកសារព័ត៌មាន បានចោទសួរ ទៅកាន់លោកប្រធានាធិបតី ចូ បៃដិន ក្នុងសប្ដាហ៍នេះ ពីលទ្ធភាពដែលអ៊ីស្រាអែល វាយប្រហារលើរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់..!។

សម្រាប់លោក ដូណាល់ ត្រាំ អ៊ីស្រាអែល គួរតែវាយប្រហារ លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
នៅពេលដែលពួកគេសួរគាត់អំពីសំណួរនោះ ចម្លើយនោះ គឺគួរតែវាយប្រហារលើរោងចក្រនុយក្លេអ៊ែរជាមុនសិន ហើយចាំបារម្ភពីរឿងផ្សេង។
នេះជា ការគូសបញ្ជាក់របស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា លោក ចូ បៃដិន កាលពីថ្ងៃពុធកន្លងទៅនេះ បានបង្ហាញការជំទាស់ទៅនឹងការវាយប្រហារណាមួយរបស់អ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់ បាញ់មីស៊ីល បាលិស្ទីគជិត២០០គ្រាប់ លើអ៊ីស្រាអែល។

ការវាយប្រហាររបស់អ៊ីរ៉ង់ មិនបានបង្កការខូចខាតធ្ងន់ធ្ងរដល់អ៊ីស្រាអែលទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមថា នឹងសងសឹកអ៊ីរ៉ង់ វិញយ៉ាងចាស់ដៃ៕

Leave a Reply

Your email address will not be published. Required fields are marked *