ការប៉ះទង្គិចយ៉ាងសាហាវនៅព្រំដែន Pak-Afghan កាលពីចុងសប្ដាហ៍ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងប៉ុនប៉ងគ្នាដណ្តើមយកប៉ុស្តិ៍យោធា បង្ហាញថា ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចូលទៅក្នុងដំណាក់កាលដែលពោរពេញដោយភាពតានតឹង និងការព្យាយាមបង្ហាញអំណាច។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី15 តុលា។
រូបថតដែលផុសនៅថ្ងៃអាទិត្យបង្ហាញសាច់ញាតិ និងទាហានចូលរួមក្នុងពិធីបុណ្យសពរបស់ទាហាន FC Faisal Khan ដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធជាមួយកងកម្លាំងតាលីបង់ នៅក្រុង Chaman ក្នុងតំបន់ Kohat KPK។ ការប៉ះទង្គិចបានកើតឡើងជាបន្តបន្ទាប់។ បន្ទាប់ពីប៉ាគីស្ថានធ្វើការវាយប្រហារតាមអាកាសលើដែនអាហ្វហ្គានីស្ថាន ដោយអះអាងថាជាគោលដៅក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan (TTP)។
រដ្ឋាភិបាលអ៊ីស្លាម៉ាបាដបានប្រកាសថា កងកម្លាំងខ្លួនបាន “ចាប់យកប៉ុស្តិ៍អាហ្វហ្គានីស្ថានចំនួន 19” ប៉ុន្តែអាហ្វហ្គានីស្ថានវិញអះអាងថា ពួកគេបាន “ចាប់ជនជាតិប៉ាគីស្ថានចំនួន25នាក់ និងបណ្តេញយោធាប៉ាគីស្ថានចេញពីដែនខ្លួនវិញ។
អ្នកវិភាគនយោបាយក្នុងតំបន់បាននិយាយថា ការប៉ះទង្គិចនេះជាលទ្ធផលនៃការបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងរវាងអតីតសម្ព័ន្ធមិត្តទាំងពីរ។ ប៉ាគីស្ថាន ដែលធ្លាប់ជាអ្នកគាំទ្រសំខាន់នៃតាលីបង់ក្នុងអំឡុងពេលសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន ឥឡូវនេះកំពុងប្រឈមមុខនឹងអាកប្បកិរិយាដែលខ្លួនធ្លាប់ប្រើជាមួយអ្នកដទៃ៕