គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលបានបញ្ជាក់អត្តសញ្ញាណសាកសព៣នាក់ ក្នុងចំណោមសាកសព៤នាក់ ដែលក្រុមហាម៉ាសបានប្រគល់ត្រឡប់មកវិញពីតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ។
ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី១៥ តុលា។
វេទិកាគ្រួសារចំណាប់ខ្មាំងបានបញ្ជាក់ថា សាកសពទាំង៣នាក់នោះមានឈ្មោះដូចជាTamir Nimrodi អាយុ ២០ ឆ្នាំ, Eitan Levy អាយុ ៥៣ ឆ្នាំ និង Uriel Baruch អាយុ ៣៥ ឆ្នាំ គឺជាផ្នែកមួយនៃការត្រឡប់សាកសពចុងក្រោយនេះ។ ការស៊ើបអង្កេតអត្តសញ្ញាណសាកសពទីបួននៅតែបន្តដោយអ្នកវិទ្យាសាស្ត្រ។
រហូតមកដល់ពេលនេះ មានសាកសពចំណាប់ខ្មាំងចំនួន ៧ នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញពីតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណា ក្រុមហាម៉ាសមិនទាន់ប្រគល់សាកសពផ្សេងទៀត ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនោះទេ។
អ៊ីស្រាអែលបានបង្ហាញការខកចិត្តចំពោះការប្រគល់សាកសពយឺតយ៉ាវនេះ ហើយបានគំរាមកំហិតថា នឹងដកជំនួយមនុស្សធម៌បន្ថែម ប្រសិនបើចំណាប់ខ្មាំងទាំង ២៨ នាក់ មិនត្រូវបានប្រគល់តាមកិច្ចព្រមព្រៀងទេ។
ជាការឆ្លើយតបក្រុមហាម៉ាសបាននិយាយថា ការស្វែងរកទីតាំងសាកសពនៅតំបន់កកស្ទះគឺជាបញ្ហាប្រឈមធំមួយ។
មុននេះ ទូរទស្សន៍សាធារណៈអ៊ីស្រាអែល Kan បានរាយការណ៍ថា ច្រកព្រំដែន Rafah នឹងបើកសម្រាប់ការចូលនាំទំនិញជាង ៦០០ រថយន្ត ដែលដឹកអាហារ និងឧបករណ៍ពេទ្យចូលទៅហ្គាហ្សា។ ទោះជាយ៉ាងណា កាលពីថ្ងៃពុធ អ៊ីស្រាអែលបានបំភ្លឺថា ច្រក Rafah នឹងបើកសម្រាប់ការចេញចូលរបស់ប្រជាជនប៉ាឡេស្ទីនតែប៉ុណ្ណោះ មិនមែនសម្រាប់ការនាំជំនួយមនុស្សធម៌ទេ៕