ប្រធានមន្ទីរពេទ្យបង្អែកអ្នកលឿងស្រវឹងស្រា បើករថយន្តបុករះបណ្ដាលឱ្យស្លាប់មន្ត្រីPMម្នាក់និងរបួសម្នាក់!

(ព្រៃវែង)៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត.បុករះម៉ូតូចំនួន២គ្រឿង បណ្ដាលឱ្យមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែងម្នាក់ស្លាប់យ៉ាងអាណោចអាធ័មបំផុត.!ខណៈម្នាក់ទៀតរងរបួស..!។
ចំពោះមូលហេតុ៖ ត្រូវគេសន្និដ្ឋានថា មកពីលោក គាង ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកអ្នកលឿង.បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា និងខ្វះការប្រុងប្រយ័ត្ន…!។

សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង) ដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង នៅលើដងផ្លូវជាតិលេខ១១ ត្រង់ចំណុចមុខក្លោងទ្វារវត្តបារាយណ៍លិច ស្ថិតនៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី០៦.១០.២០២៤ វេលាម៉ោង០៧យប់…!។

ប្រភពបានឱ្យដឹងទៀតថា នៅមុនកើតហេតុ គេឃើញរថយន្តពណ៌ស.១គ្រឿង បើកបរលើផ្លូវជាតិលេខ១១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន…!។

លុះមកដល់ ម្ដុំផ្លូវកែងបត់ចូលទៅផ្សារស្នេហ៍ ក៏បុកជាមួយម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1R.4610បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួស..!។
ខណៈនោះ រថយន្តបង្កមិនចុះមកសួរនាំជនរងគ្រោះ ឬទទួលខុសត្រូវអ្វីឡើយ ដោយបើកបន្តទៅមុខយ៉ាងលឿនដូចហោះ ក្នុងបំណងរត់គេចខ្លួន សំដៅមកក្រុងព្រៃវែង…!។

មិនដូច្នេះអី ពេលមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែជ្រុលបុកម៉ូតូ១គ្រឿងទៀត.ដែលកំពុងបើកបរទិសដៅ(បញ្ច្រាសគ្នា)ពីជើងទៅត្បូង ទាំងកម្រោលតែម្ដងបណ្ដាលឱ្យអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងគួរឱ្យសង្វេគបំផុត.!។

បើទោះបីជាបុករះចំនួន២ករណី និងស្លាប់មនុស្សហើយក្ដី.! ប៉ុន្តែអ្នកបើករថយន្តបង្កមិនព្រមឈប់នោះទេ…!។
ដោយបន្តបើករត់គេចខ្លួន ទៅមុខទៀត រហូតដល់កណ្ដាលក្រុងព្រៃវែង ទើបសមត្ថកិច្ចស្ទាក់ជាប់ និងចាប់ខ្លួនបាន ទាំងអ្នកបើកបរ និងអ្នករួមដំណើរជានារីៗ សរុបចំនួន៣នាក់…។

ក្រោយកើតហេតុភ្លាមៗ ពលរដ្ឋបានផ្អើលមកចោមរោមមើល ឃើញថារថយន្តបង្កម៉ាក អ៊ឹមជី ពណ៌ស ពាក់ស្លាកលេខ 2B.H-1479.បើកបរដោយលោក គាង ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(មិនរបួស)និងមាននារីស្រស់ស្អាត រួមដំណើរជាមួយ ក្នុងរថយន្តផងដែរ…!។

-ដោយឡែកភាគីរងគ្រោះឈ្មោះ រ៉ា ភារិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរ(មន្ត្រីPMខេត្តព្រៃវែង)ស្នាក់នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងបើកម៉ូតូម៉ាក ហុងដាស៊ីប៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1E-4356(ស្លាប់នៅកន្លែងកើតហេតុ)។
-ខណៈអ្នកបើកម៉ូតូម៉ាក ឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1R.4610 ឈ្មោះ សេន ចាន់ ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង(រងរបួសស្រាល)។

-ពលរដ្ឋបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បណ្ដាលមកពីលោក គាង ដារ៉ា បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ.ដឹកស្រីស្នេហ៍ ដោយខ្វះការប្រុងប្រយ័ត្ន.និងបុករត់.!។

បើតាមពលរដ្ឋ នៅមុនពេលកើតហេតុ លោក គាង ដារ៉ា បានផឹកស៊ី ប្រកៀកប្រកើយនែបនិត្យ ជាមួយនាងៗ.យ៉ាងសប្បាយហ៊ឹកហ៊ាក់.និងកញ្ជ្រោលរោលរែក….!។

លុះស្រវឹងជោកជាំហើយ លោក គាង ដារ៉ា ក៏បានបើករថយន្ត ដឹកនាងៗឆ្ពោះទៅកាន់ក្រុងព្រៃវែង ក្នុងបំណងជូនមកទុកនៅ KTV វិញ…!។

លុះមកដល់កន្លែងកើតហេតុ ក៏បុកម៉ូតូជាបន្តបន្ទាប់ និងស្លាប់ជនរងគ្រោះតែម្ដងទៅ…!។

-ទាក់ទិនបញ្ហានេះលោក សាត សាយុទ្ធ អធិការក្រុងព្រៃវែង បានថ្លែងប្រាប់(ដើមរាំង)ថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួន ភាគីរថយន្តបង្កប្រាកដមែន…!។
បើតាមលោកអធិការ បច្ចុប្បន្ន ជនសង្ស័យ កំពុងស្ថិតក្នុងការឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីបំពេញនីតិវិធី។

រីឯលោក អ៊ុំ ប៉ូលីន ស្នងការរងខេត្តព្រៃវែង ទទួលផែនចរាចរណ៍.មិនបកស្រាយឡើងជុំវិញករណីខាងលើ…!។

ប៉ុន្តែលោក អាង វុទ្ធី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ.ពាមរក៍ បានថ្លែងប្រាប់(ដើមរាំង)ថា ករណីនេះលោកទើបនឹងដឹងដែរទេ ហើយលោកក៏បានព្យាយាមទាក់ទងទៅលោក គាង ដារ៉ា ដែរប៉ុន្តែទាក់ទងមិនបាន..។

ចំណែកលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានថ្លែងប្រាប់(ដើមរាំង)នៅរសៀលទី០៨.១០.២០២៤ថា ករណីខាងលើសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *