Update៖ អ៊ីស្រាអែល វាយប្រហារនៅភាគខាងជើងប្រទេសលីបង់ ស្លាប់១៨នាក់ទៀត!

កាកបាទក្រហមលីបង់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានស្លាប់។

នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើភាគខាងជើងប្រទេសលីបង់ កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)។

អង្គការមនុស្សធម៌ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សបួននាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ។
ដែលបានកំណត់គោលដៅផ្ទះល្វែងលំនៅដ្ឋានមួយនៅក្នុងភូមិ Aitou នៃទីក្រុង Zgharta ដែលជាគ្រិស្តសាសនាច្រើនជាងគេ។

ក្រសួង​សុខាភិបាល​លីបង់​ បាន​ដាក់​ចំនួន​អ្នក​ស្លាប់​មុន​នេះ​ ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​មនុស្ស​៩​នាក់​។

កាកបាទក្រហម បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក។

វាគឺជាការវាយប្រហារលើកទីមួយ ដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានចាប់ផ្តើមនៅភាគខាងជើងប្រទេសលីបង់ ។
ចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាមួយក្រុមហេសបូឡាកាលពីឆ្នាំមុន។

អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ធំនៅទូទាំងប្រទេសលីបង់ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,488 នាក់ របួសជាង 4,297 នាក់ និងមនុស្សជាង 1,34 លាននាក់ត្រូវផ្លាស់ទីលំនៅ។

យុទ្ធនាការពីលើអាកាស គឺជាការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 42,200 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *