កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា) បានបញ្ជាឱ្យជម្លៀសជាបន្ទាន់ សម្រាប់អ្នករស់នៅក្នុងទីក្រុងចំនួន២៥នៅភាគខាងត្បូងប្រទេសលីបង់…!។
ចំពេលមានយុទ្ធគ្នាយ៉ាងខ្លាំង រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល នៅប្រទេសលីបង់..។
អ្នកនាំពាក្យយោធា Avichay Adraee បានស្នើឱ្យអ្នកស្រុកនៃទីក្រុងគោលដៅ ចាកចេញពីផ្ទះរបស់ពួកគេ ហើយផ្លាស់ទីទៅភាគខាងជើងនៃទន្លេ Awali ។
បញ្ជីនៃទីក្រុងគោលដៅ រួមមាន Borgholiyeh, Qasmiyeh, Nabi Qasim, Al-Matariyyah, Kharayeb, Mazraat Kauthariyet El Rez, Ansar, Babliyeh, Deir Taqla, Aadloun និង Ansariyeh ។
ក្នុងបញ្ជីក៏មានទីប្រជុំជន Merouaniyeh, Zefta, Bfaroueh, Habbouch, Nabatieh, Sejoud, Jbaa, Aanqoun, Bnaafoul, Qennarit, Zeita, Aarnaya, Mazraat Matariyet Jbaa និង Tanbourit ។
លោក Adraee បាននិយាយថា កងទ័ពអ៊ីស្រាអែលនឹងអនុញ្ញាតឱ្យអ្នកស្រុកក្នុងក្រុងទាំងនេះវិលត្រឡប់មកវិញ នៅពេលដែលលក្ខខណ្ឌសមស្របអនុញ្ញាត។
កងទ័ពអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសជាច្រើនសម្រាប់ទីក្រុងរាប់សិបនៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលទីក្រុង Tel Aviv បានធ្វើការវាយប្រហារតាមផ្លូវអាកាស និងដីនៅក្នុងតំបន់នោះ។
អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ធំនៅទូទាំងប្រទេសលីបង់ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,488 នាក់ របួសជាង 4,297 នាក់ និងមនុស្សជាង 1,34 លាននាក់ត្រូវផ្លាស់ទីលំនៅ៕