Update៖ លោក ប៉ូ ចាន់នី នឹងចូលបំភ្លឺនៅថ្ងៃស្អែក តាមដីកាកោះហៅរបស់តំណាងអយ្យការ!

(កណ្ដាល)៖ បន្ទាប់ពីទទួលបានដីកាកោះហៅចំនួន២លើក! លោក ប៉ូ ចាន់នី ប្រកាសថារូបលោកនឹងចូលខ្លួនបំភ្លឺ នៅចំពោះមុខតំណាងអយ្យការ អមសាលាដំបូង ខេត្តកណ្ដាល នៅព្រឹកទី១៤.១២.២០២៣ ដោយពុំលើកពេលទៀតឡើយ..!។
-នេះបើយោងតាមការ បញ្ជាក់ពីលោក លោក ប៉ូ ចាន់នី ដែលបានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី១៣.១២.២០២៣។

សូមជម្រាបថា លោក ប៉ូ ចាន់នី ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល មុខរបរសារព័ត៌មាន និងមានរហ្សនាម«ស្អែកស្លាប់ស្អែកស្លាប់»។

លោក ប៉ូ ចាន់នី បានរងបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

-ទាក់ទិនបណ្ដឹងមួយនេះ មជ្ឈដ្ឋានអ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានរាប់សិបនាក់ បានលើកឡើងដូចៗគ្នាថា អង្គហេតុជាក់ស្ដែង នៃការបង្ហោះរបស់លោក ប៉ូ ចាន់នី ដែលធ្វើការចោទប្រកាន់ទៅលើបុគ្គល ផែង វណ្ណៈ។
គឺមិនចូលក្នុងបទល្មើស”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”នោះទេ!។
ពោលគឺ ចូលក្នុងបទល្មើស”បរិហារកេរ្តិ៍ជាសាធារណៈ”តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ!។

បើតាមក្រុមអ្នកកាសែតពិនិត្យទៅឃើញថាលោក ប៉ូ ចាន់នី បង្ហោះចោទប្រកាន់លើបុគ្គល ផែង វណ្ណៈ។ អញ្ចឹងប្រសិនបើលោក ប៉ូ ចាន់នី គ្មានមូលដ្ឋានច្បាស់លាស់ទេ! រាល់ការបង្ហោះទាំងនោះ ប្រាកដណាស់ នឹងចូលក្នុងបទៈបរិហារកេរ្តិ៍ហើយ។

ប៉ុន្តែលោក ប៉ូ ចាន់នី”ពុំបានបង្ហោះផ្សព្វផ្សាយ ញុះញង់ឱ្យប្រមូលផ្ដុំបង្កភាពវឹកវរដល់សង្គម ឬកៀងគរ បងប្អូនអ្នកកាសែត ឬពលរដ្ឋ ឱ្យទៅកាប់សម្លាប់.ដុតបំផ្លាញផ្ទះសម្បែង ឬទ្រព្យសម្បត្តិ នរណាម្នាក់ឡើយ! ហើយក៏ពុំឃើញ ញុះញង់ ឱ្យបុគ្គលណាមួយ ទៅប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ អ្វីដែរ”។

ទោះយ៉ាងណានេះគ្រាន់តែជា ការវិភាគពីសំណាក់អ្នកច្បាប់ រួមនិងបងប្អូនអ្នកសារព័ត៌មានប៉ុណ្ណោះ។
ហើយចំណាត់ការយ៉ាងណា ទុកឱ្យស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកណ្ដាល បើកស្រាវជ្រាវពិនិត្យ និងវិនិច្ឆ័យតាមនីតិវិធីទៅចុះ…!។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃស្អែកជាឱសានវាទដែលលោក ប៉ូ ចាន់នី ចូលបំភ្លឺ នឹងមានបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់ ចុះទៅយកព័ត៌មាន នៅមុខតុលាការខេត្តកណ្ដាល!។

ខណៈអ្នកកាសែតទូទាំងប្រទេស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត! អំពីការអនុវត្តនីតិវិធី មកលើបងប្អូនអ្នកសារព័ត៌មាននានា.ដែលបានរងបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ក្នុងនោះរួមទាំងលោក ប៉ូ ចាន់នី ផងដែរ! ។

-ព្រោះថា ដើមចមដំបូងដែលនាំឱ្យកើតរឿងប្ដឹងផ្ដល់គ្នានោះ គឺបុគ្គល ផែង វណ្ណៈ បានជេរប្រមាថ មាក់ងាយ មកលើបងប្អូនអ្នកសារព័ត៌មាន ម្ដងហើយម្ដងទៀត..!។
ជាហេតុនាំឱ្យបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស មានប្រតិកម្មខ្លាំងក្លា ឆ្លើយតបវិញយ៉ាងផុសផុល…!។

ក្នុងនោះលោក ប៉ូ ចាន់នី ក៏បានបង្ហោះរិៈគន់វាយបកទៅលើបុគ្គល ផែង វណ្ណៈ វិញ..!។
ប៉ុន្តែត្រូវបុគ្គល ផែង វណ្ណៈ ថតទុកនិងប្រមូលឯកសារភស្តុតាង ដើម្បីប្ដឹងទៅអយ្យការអមសាលាដំបូង ខេត្តកណ្ដាល។
ស្របពេលដែល អ្នកកាសែតដទៃទៀតដូចជាលោក ព្រំ សាន.លោក អ៊ឹម ហាច.លោក ផល្លា វុទ្ធី រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀត ក៏រងនូវបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ជាហូរហែ…!។

ពាក់ព័ន្ធជម្លោះក្ដីកាំ ឡើងតុលាការគ្មានឈប់ឈរនេះដែរ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានReply គណនីTelegram លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន»ដោយនិយាយប្រមាថថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មាន មួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់..!។
បែរជាបុគ្គល ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។

បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News។
ដោយនិយាយប្រមាថតិះដៀលថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប ។

តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត និងចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ។

បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត”រហេមរហាម”ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។

មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានធ្វើការប្រមាថ និងគំរាម ដោយមានបញ្ជាមកលើលោក ចាន់ ថន ថែមទៀត..!។

ក្រោយរងការប្រមាថដដែលៗបែបនេះនៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។

ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។
ក្នុងនោះបុគ្គល ផែង វណ្ណៈ ក៏បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់នៅក្រសួងព័ត៌មាន។

ក្រោយចេញលិខិតសូមទោសហើយ ផែង វណ្ណៈ នៅតែបន្តជេរប្រមាថ បរិហារកេរ្តិ៍ ចោទប្រកាន់ មកលើបងប្អូនអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៀត។

ជាក់ស្ដែងៈ អ្នកកាសែតចុះយកព័ត៌មាន ហើយមានទំនាស់.!
បែរជា ផែង វណ្ណៈ ចោទថា”ពួកគាត់ទៅជំរិតទារលុយពីគេ”។
ការចោទប្រកាន់បែបនេះ ជាមូលហេតុ បណ្ដាលឱ្យជេរគ្នាផ្អើល ពេញបណ្ដាញសង្គម ប្ដឹងទៅប្ដឹងមក នៅតុលាការខេត្តកំពង់ចាម.!។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៩.១១.២០២៣ ផែង វណ្ណៈ បានជេរប្រមាថមកលើបងប្អូនអ្នកសារព័ត៌មានម្ដងទៀតថា«ពួកអាថោកទាបអស់នេះវាចង់ល្បី វាតោងកន្ទុយរបស់ ផែង វណ្ណៈ ដើម្បីឱ្យផេកពួកវាបានល្បី»។

ការជេរប្រមាថពីសំណាក់ ផែង វណ្ណៈ មកលើបងប្អូនអ្នកសារព័ត៌មាន ដដែលៗ មិនចប់មិនហើយបែបនេះ!។
មជ្ឈដ្ឋានខាងក្រៅ រួមនិងបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់ ទាមទារឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើ ផែង វណ្ណៈ កុំមានការលើកលែងឱ្យសោះ ស្របពេលដែល ផេង វណ្ណៈ ជាប់ក្ដីក្ដាំជាច្រើននៅតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *