មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលមានសមាជិកចំនួន 193 នាក់ បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់។
ចំពោះដំណោះស្រាយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ។
ដំណោះស្រាយ កាលពីថ្ងៃអង្គារបានអនុម័តដោយមានប្រទេសចំនួន 153 បោះឆ្នោតគាំទ្រ 23 អនុប្បវាទ និង 10 ប្រទេសបោះឆ្នោតប្រឆាំង រួមទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ខណៈពេលដែលដំណោះស្រាយមិនជាប់កាតព្វកិច្ច វាបម្រើជាសូចនាករនៃមតិសកល។
លោក Abdulaziz Alwasil ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសុន្ទរកថាបន្ទាប់ពីការបោះឆ្នោតថា “យើងសូមអរគុណអ្នកទាំងអស់ដែលបានគាំទ្រសេចក្តីព្រាងដំណោះស្រាយដែលទើបតែត្រូវបានអនុម័តដោយភាគច្រើន ហើយនេះ បានឆ្លុះបញ្ចាំងពីជំហរអន្តរជាតិក្នុងការអំពាវនាវឱ្យមានការអនុវត្តដំណោះស្រាយនេះ”។
ការបោះឆ្នោតនេះ កើតឡើងខណៈដែលសម្ពាធអន្តរជាតិបង្កើតឡើងលើអ៊ីស្រាអែលដើម្បីបញ្ចប់ការវាយប្រហារអស់រយៈពេលជាច្រើនខែរបស់ខ្លួនលើតំបន់ហ្កាហ្សា ដែលមានជនជាតិប៉ាឡេស្ទីនជាង 18,000 នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ ហៀយជាង 80 ភាគរយនៃអ្នកស្រុក 2.3 លាននាក់នៅហ្គាហ្សាក៏ត្រូវបានផ្លាស់ទីលំនៅផងដែរ។
ការវាយប្រហារតាមអាកាសឥតឈប់ឈរ និងការឡោមព័ទ្ធរបស់អ៊ីស្រាអែល បានបង្កើតលក្ខខណ្ឌមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលមន្ត្រីអង្គការសហប្រជាជាតិបានហៅថា “នរកនៅលើផែនដី” ។
ការវាយលុករបស់យោធាអ៊ីស្រាអែលបានដាក់កំហិតយ៉ាងខ្លាំងដល់ការចូលប្រើប្រាស់ស្បៀងអាហារ ប្រេងឥន្ធនៈ ទឹក និងអគ្គិសនីទៅកាន់តំបន់ Gaza Strip៕