Update៖ អាមេរិក កំពុងពង្រាយប្រព័ន្ធការពារដែនអាកាសTHAAD នៅអ៊ីស្រាអែល!

លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បាននិយាយថា យោធាអាមេរិកបានបញ្ជូន ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់ខ្លួន ទៅដល់ទីតាំងបញ្ឈរជើង ក្នុងប្រទេសអ៊ីស្រាអែល។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។

ប្រព័ន្ធការពារដែនអាកាស ដែលមានសមត្ថភាពប្រឆាំងមីស៊ីល នៅរយៈកំពស់ខ្ពស់ (Terminal High Altitude Area Defence) គឺជាឧបករណ៍ស៊េរីខ្ពស់មួយរបស់យោធាអាមេរិក។ ហើយវានឹងជួយការពារបន្ថែម លើប្រព័ន្ធការពារមីស៊ីលដ៏ខ្លាំងក្លា របស់អ៊ីស្រាអែលដែលមានស្រាប់។

ថ្លែងក្នុងប្រទេសអ៊ុយក្រែន លោក Austin បានបញ្ជាក់ថា THAAD ឥលូវនេះ បានទៅដល់ទីតាំងហើយយើងមាន សមត្ថភាពក្នុងការដំឡើងវាបាន ឆាប់រហ័សហើយកំពុងដើរ តាមការរំពឹងទុក
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីលTHAAD រួមជាមួយទាហានអាមេរិកប្រហែល ១០០នាក់ ដើម្បីការពារអ៊ីស្រាអែល។ក្រោយរងការបាញ់ប្រហារដោយមីស៊ីលជិត ២០០គ្រាប់ពីសំណាក់អ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *