លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ (ទី២៦ ខែតុលា)នេះថា អ៊ីរ៉ង់មិនគួរឆ្លើយតបទៅវិញទេ ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែល និងសូមឱ្យភាគីទាំងអស់មានការអត់ធ្មត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ីស្រាអែលបានវាយប្រហារទីតាំងយោធាអ៊ីរង់កាលពីព្រឹកថ្ងៃសៅរ៍ ដោយនិយាយថាជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល កាលពីដេីមខែនេះ។ វាជាការវាយប្រហារថ្មីចុងក្រោយបង្អស់ នៅក្នុងជម្លោះនៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ពិតណាស់អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់អ៉ីរ៉ង់តែយើងត្រូវការបញ្ចៀសភាពតានតឹងក្នុងតំបន់បន្ថែមទៀត ដូចនេះសូមឱ្យភាគីទាំងអស់មានការអត់ធ្មត់។
គួររំលឹកដែលថា កងកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ បានទទួលស្គាល់ថាការវាយប្រហារពីសំណាក់អ៊ីស្រាអែល មកលើមូលដ្ឋានយោធាមិនបង្កការខូចខាតធ្ងន់ធ្ងរទេ៕