Update៖ រុស្សីវាយប្រហារលើមន្ទីរពេទ្យនិងលំនៅដ្ឋានអ៊ុយក្រែន ស្លាប់៣នាក់និងរបួស៩នាក់!

លោក Serhiy Lysak ជាអភិបាលតំបន់ បាននិយាយថា ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីលេីលំនៅដ្ឋាននិងអគារមន្ទីរពេទ្យនៅកណ្តាលទីក្រុងនៃតំបន់ Dnipro ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រ(ទី២៥ខែតុលា) បណ្តាលមនុស្ស ៣នាក់ស្លាប់ និងរបួសយ៉ាងតិច ៩នាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី ២៦ ខែតុលា ឆ្នាំ ២០២៤។

លោក Lysak បានបញ្ជាក់តាមបណ្តាញតេឡេក្រាម ថា ក្មេងស្រីអាយុ ៨ឆ្នាំ និងក្មេងប្រុសម្នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស។

អគារកម្ពស់ពីរជាន់បានរងការបំផ្លាញមួយផ្នែកអាចមានមនុស្សម្នាក់ស្ថិតនៅក្រោមគំនរបាក់បែក។

មន្ទីរពេទ្យនិងអគារផ្ទះល្វែងចំនួន៤បានរងការខូចខាត។

តាមរូបភាពបង្ហោះលេីអ៉ីនធឺណេត អ្នកស្រុកនិងក្រុមសង្គ្រោះកំពុងស្ថិតនៅខាងក្រៅផ្ទះបាក់បែក ហេីយក៏ឃេីញមានសម្ភារៈបរិក្ខារខូចខាតនៅឯអគារមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *