ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ។
ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ 18,787 នាក់ហើយ ចាប់តាំងពីថ្ងៃទី៧ ខែតុលារហូតដល់បច្ចប្បន្ន។
អ្នកនាំពាក្យក្រសួង Ashraf al-Qudra បាននិយាយថា មនុស្ស ៥០,៨៩៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយលុករបស់អ៊ីស្រាអែល។
អ្នកនាំពាក្យរូបនេះបានបន្ថែមក្នុងអំឡុងពេលសន្និសីទកាសែតថា៖ «យ៉ាងហោចណាស់មនុស្ស ១៧៩ នាក់បានស្លាប់ និង ៣០៣ នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ»។
លោក al-Qudra បាននិយាយថា “ជនរងគ្រោះមួយចំនួនធំនៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅលើផ្លូវ”
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ Gaza Strip ពីលើអាកាស និងដី បានដាក់ការឡោមព័ទ្ធ និងបានបើកការវាយលុកក្នុងដី ជាការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា។
មនុស្សជិត 1,200នាក់ ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ខណៈដែលចំណាប់ខ្មាំងប្រហែល 139 នាក់នៅតែជាប់ឃុំ៕