ការវាយប្រហារ របស់កងទ័ពអ៊ីស្រាអែល បណ្ដាលឱ្យស្លាប់សិស្សចំនួន៣,៦៧៩នាក់ នៅក្នុង Gaza និង ៣៥នាក់នៅតំបន់ West Bank។ ខណសិស្សចំនួន៥,៤២៩នាក់បានរងរបួស និង ៨២នាក់ត្រូវបានឃុំខ្លួន។
លើសពីនេះ គ្រូបង្រៀន និងអ្នកគ្រប់គ្រងចំនួន ២០៩នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា៦១៩ នាក់បានរងរបួស និងគ្រូបង្រៀន ២នាក់បានរងរបួសនៅតំបន់ West Bank ដោយគ្រូបង្រៀនជាង ៦៥ នាក់ត្រូវបានឃុំខ្លួន។
ការវាយលុកបានបណ្តាល ឱ្យមានការខូចខាតយ៉ាងទូលំទូលាយដល់សាលារៀន ។
ប៉ះពាល់ដល់សាលារៀនរដ្ឋចំនួន ២៧៨ និងសាលារៀនរបស់អង្គការសហប្រជាជាតិចំនួន៦៥ នៅទីក្រុង Gaza សាលារៀនចំនួន ៣៨ នៅ West Bank និងបានបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់ ៩០% នៃស្ថាប័នអប់រំសាធារណៈ។
ការឈ្លានពានរបស់អ៊ីស្រាអែល បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ១៨,៦០៨ នាក់ រួមទាំងកុមារយ៉ាងហោចណាស់ ៨,០០០ នាក់ និងស្ត្រី ៦.២០០ នាក់បានបាត់បង់ជីវិត៕