Update៖ សិស្សនិស្សិត​ចំនួន៣.៦៧៩នាក់ហើយ បានស្លាប់​ដោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល!

ការវាយប្រហារ របស់​កងទ័ព​អ៊ីស្រាអែល បណ្ដាលឱ្យស្លាប់​សិស្ស​ចំនួន៣,៦៧៩នាក់ នៅក្នុង Gaza និង ៣៥នាក់​នៅ​តំបន់ West Bank។ ខណ​សិស្ស​ចំនួន៥,៤២៩នាក់​បាន​រងរបួស និង ៨២នាក់​ត្រូវបាន​ឃុំខ្លួន​។
លើសពីនេះ គ្រូបង្រៀន និង​អ្នកគ្រប់គ្រង​ចំនួន ២០៩នាក់​ត្រូវបាន​សម្លាប់​នៅ​ហ្គា​ហ្សា៦១៩ នាក់​បាន​រងរបួស និង​គ្រូបង្រៀន ២នាក់​បាន​រងរបួស​នៅ​តំបន់ West Bank ដោយ​គ្រូបង្រៀន​ជាង ៦៥ នាក់​ត្រូវបាន​ឃុំខ្លួន​។

ការវាយលុក​បាន​បណ្តា​ល ឱ្យមាន​ការខូចខាត​យ៉ាង​ទូលំទូលាយ​ដល់​សាលារៀន ។
ប៉ះពាល់​ដល់​សាលារៀន​រដ្ឋ​ចំនួន ២៧៨ និង​សាលារៀន​របស់​អង្គការសហប្រជាជាតិ​ចំនួន៦៥ នៅ​ទីក្រុង Gaza សាលារៀន​ចំនួន ៣៨ នៅ West Bank និង​បាន​បង្ក​គ្រោះថ្នាក់​ដោយផ្ទាល់​ដល់ ៩០% នៃ​ស្ថាប័ន​អប់រំ​សាធារណៈ​។​

ការឈ្លានពាន​របស់​អ៊ីស្រាអែល បាន​បណ្តាលឱ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ១៨,៦០៨ នាក់ រួមទាំង​កុមារ​យ៉ាងហោចណាស់ ៨,០០០ នាក់ និង​ស្ត្រី ៦.២០០ នាក់​បាន​បាត់​បង់ជីវិត​៕

Leave a Reply

Your email address will not be published. Required fields are marked *