(ភ្នំពេញ)៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានកើតឡើងចំនួន៦លើកបណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៦លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រីម្នាក់), រងរបួសសរុប ៦នាក់ (ស្រី ២នាក់), រងរបួសធ្ងន់៥នាក់ (ស្រីម្នាក់) រងរបួសស្រាលម្នាក់ជា(ស្រី និងមិនពាក់មួកសុវត្ថិភាព៣នាក់។
របាយការណ៍នេះបានបន្ថែមថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺ៖ ល្មើសល្បឿន ១លើក (ស្លាប់ ម្នាក់, របួសធ្ងន់ម្នាក់, របួសស្រាល ០នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់, របួស្រាល ០នាក់), ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ម្នកា់, របួសស្រាលម្នក់) និងអាកាសធាតុ ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕