លោក ពូ​ទីនថា សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី គឺហាកបីដូចជា បងប្អូន​ជីដូនមួយឈ្លោះគ្នា!

ជម្លោះ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន គឺជា​សោកនាដកម្ម​មួយ ដែល​ស្រដៀង​ទៅនឹង​សង្គ្រាមស៊ីវិល រវាង​បងប្អូន​ឯង​។ លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​បែបនេះ នៅឯ​ការ​រួមផ្សំ Direct Line Q&A និង​សន្និសីទ​សារព័ត៌មាន​ចុងឆ្នាំ ២០២៣​។​

លោក​បាន​និយាយថា អ្វីដែល​កំពុង​កើតឡើង​នៅពេលនេះ ពោលគឺ​សង្គ្រាម​នៅ​នៅ​អ៊ុយ​ក្រែ​ន គឺជា​សោកនាដកម្ម​ដ៏​ធំ​មួយ ដែលជា​ប្រភេទ​នៃ​សង្គ្រាមស៊ីវិល រវាង​បង​ប្អូនឯង​ពិតៗ។​

លោក ពូ​ទីន បាន​គូសបញ្ជាក់ថា មិនគួរ​ភ្លេច​ពី​របៀប​ដែល​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​នោះទេ​។
លោក​បានចាប់ផ្តើម​ដោយនិយាយ​ថា សូម​ចំណាយពេល​បី​ឬ​បួន​នាទី​នៅទីនេះ ព្រោះ​វា​បានចាប់ផ្តើម​ជាមួយនឹង​រដ្ឋប្រហារ​នៅ​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ ។

លោក​បន្តថា មុន​នោះ ពួកយើង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​អស់​ជាច្រើន​ទស្សវត្ស​មកហើយ ដើម្បី​បង្កើត​ទំនាក់ទំនង​ធម្មតា​ជាមួយ​អ៊ុយ​ក្រែ​ន ខ្ញុំ​ចង់​បញ្ជាក់​អំពី​រឿងនេះ​។
សូម្បីតែ​បន្ទាប់ពី​មាន​រដ្ឋប្រហារ​ក៏ដោយ ក៏ អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Viktor Yanukovych មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​កាន់តំណែង​ឡើយ​។
លោក​ថា គេ​ឈ្នះ​ការបោះឆ្នោត ប៉ុន្តែ​គេ​បានប្រកាស​ជុំ​ទី​បី តើ​នេះ​ជាការ​ធ្វើ​រដ្ឋប្រហារ​អ្វី​?​។

លោកពូ​ទីន​បាន​សង្កត់ធ្ងន់ថា​រដ្ឋធម្មនុញ្ញ​របស់​អ៊ុយ​ក្រែ​ន មិនបាន​ផ្តល់ឱ្យ​មានកា​របោះ​ឆ្នោត​ជុំ​ទី​បី​ណាមួយ​ឡើយ ប៉ុន្តែ​នេះ​គឺជា​រដ្ឋប្រហារ​ដ៏​ស្លូតបូត​។
អញ្ចឹង​យើង​មិន​អី​ទេ យើង​ទទួលយក​វា​ផងដែរ​។
ដូច្នេះ​តើ​មាន​អ្វី​កើតឡើង​? គាត់​ឈ្នះ​ការបោះឆ្នោត​បន្ទាប់​។
តើ​គូប្រជែង​របស់​យើង​បាន​សម្រេចចិត្ត​ធ្វើ​អ្វី​បន្តទៀត​? ដូច្នេះ​សង្គ្រាម​នាពេលនេះ វា​មិន​ខុសពី​ជម្លោះ​រវាង​បង​ប្អូនឯង​នោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *