លោកពូទីន សន្តិភាពមិអាចកើតឡើងនោះទេ បើអ៊ុយក្រែននៅតែបញ្ជូនទាហានទៅស្លាប់យ៉ាងនេះ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់សន្និសីទសារព័ត៌មានដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា មេដឹកនាំអ៊ុយក្រែន កាន់តែអស់សង្ឃឹម ។
បន្ទាប់ពីរងបរាជ័យក្នុងប្រតិបត្តិការវាយបករដូវក្តៅដ៏សំខាន់របស់ខ្លួន ហើយទីក្រុងកៀវ ។
បានបញ្ជូនកងទ័ពទៅស្លាប់នៅឆ្នេរតូចមួយនៃទន្លេ Dnieper ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងតំបន់ Kherson។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានអះអាងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះថា កងទ័ពទីក្រុងកៀវ ប៉ុនប៉ងដណ្តើមការកាន់កាប់ឆ្នេរមួយនៅខាងឆ្វេងនៃទន្លេ Dnieper ក្បែរភូមិ Krynki ហើយព្យាយាមពង្រីកវត្តមានរបស់ពួកគេនៅទីនោះ។

ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី បានធ្វើអត្ថាធិប្បាយលើស្ថានភាពនេះ ដោយនិយាយថា សកម្មភាពរបស់ទីក្រុងកៀវ គឺប្រៀបបានដូចការបញ្ជូនកងទ័ពរបស់ខ្លួនទៅស្លាប់អ៊ីចឹង។
វាជាការប៉ុនប៉ងចុងក្រោយរបស់អ៊ុយក្រែនក្នុងការវាយប្រហារថ្មី បន្ទាប់ពីខ្លួនបរាជ័យនៅអ្វីគ្រប់ទីកន្លែង ក្នុងការវាយលុករដូវក្តៅ។

ស្របពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតីនិយាយថា ការខាតបង់របស់រុស្ស៊ីនៅក្នុងតំបន់នេះគឺមានចំនួនតិចតួច ហើយភាគច្រើនជាទាហានដែលរងរបួសតែមិនស្លាប់ ខុសពីអ៊ុយក្រែន ដែលកំពុងបាត់បង់កងទ័ពរបស់ខ្លួនរាប់សិបនាក់ក្នុងពេលដូចគ្នា។
កងទ័ពរបស់ទីក្រុងមូស្គូ បានប្រែក្លាយទីតាំងឈរជើងរបស់អ៊ុយក្រែន ទៅជាវាលពិឃាត។ វាជាសោកនាដកម្ម សម្រាប់អ៊ុយក្រែន។

សូមបញ្ជាក់ ទីក្រុងកៀវ​ បាន​ចាប់ផ្តើម​ការវាយលុក​ដ៏​ធំ​របស់ខ្លួន​នៅដើម​ខែមិថុនា​ ហើយកាលពីចុងខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន ។
រហូតមកទល់និងនួនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានទទួលស្គាល់ជាសាធារណៈថា ប្រតិបត្តិការដែលរំពឹងខ្ពស់នេះ ត្រូវបញ្ចប់ទៅដោយមិនទទួលជោគជ័យអ្វីសោះ។

យោងតាមការប៉ាន់ស្មានរបស់ក្រសួងការពារជាតិរុស្ស៊ី អ៊ុយក្រែនបានបាត់បង់ទាហានជាង១២៥.០០០នាក់ និងគ្រឿងសឹកធុនធ្ងន់ប្រមាណ១៦.០០០គ្រឿង ក្នុងការប៉ុនប៉ងវាយបកនារយៈពេលកន្លះឆ្នាំមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *