ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ថ្ងៃទី៣ ត្រូវនឹងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ នេះជាថ្ងៃចុងក្រោយ ហើយទូកខ្លាំងៗក្នុងគូពិសេសត្រូវជួបគ្នា ក្នុងនោះទូកដែលទទួលបានលេខ១ពីរថ្ងៃជាប់គ្នាគឺ សារាយតេជោសែនជ័យ (ខេត្តកណ្តាល) ប៉ះសារ៉ាត់សែនជ័យបារមីអន្ទងស (ខេត្តព្រៃវែង)។

ចំណែកទូកលេខ២ពីរថ្ងៃជាប់គ្នា តេជោកែវវិជ័យបារមីចៅសែន (ពោធិ៍សាត់) ប៉ះជាមួយ សព្រួញពេជ្រ (ព្រៃវែង)។

សម្រាប់ឌីសែនជ័យបារមីបូព៌ារបស់ខេត្តស្វាយរៀង ប្រកួតជាមួយស្រីម៉ៅក្រាំងយ៉ូវខេត្តកណ្ដាល។

ចំណែកឯ នរិន្ទរង្សីពិជ័យចិត្របុត្ររបស់(ខេត្តបាត់ដំបង) ប៉ះជាមួយ ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្ដីងដូងមកពី(ខេត្តកំពង់ធំ)៕

Leave a Reply

Your email address will not be published. Required fields are marked *