Update៖ រុស្ស៊ី បើកចំហចំពោះលោក ត្រាំ ប្រសិនបើចង់ចរចាសន្តិភាពនៅអ៊ុយក្រែន!

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី១៤ខែវិច្ឆិកា)ថា រុស្ស៊ីបើកចំហចំពោះការចរចាស្តីពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន ប្រសិនបើមានការផ្តួចផ្តើមពីប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Gennady Gatilov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបាននិយាយថា «លោក ដូណាល់ ត្រាំ បានសន្យាថានឹងដោះស្រាយវិបត្តិអ៊ុយក្រែនក្នុងពេលមួយថ្ងៃ។ អូខេ សូមឱ្យគាត់ព្យាយាម។ ប៉ុន្តែយើងជាមនុស្សប្រាកដនិយមពិតណាស់យើងយល់ថា រឿងនេះនឹងមិនកើតឡើងទេ…ទោះយ៉ាងណាប្រសិនបើ គាត់ចាប់ផ្តើមឬផ្តល់យោបល់អ្វីមួយ
ដើម្បី ចាប់ផ្តើមដំណើរការនយោបាយវាជាការស្វាគមន៍»។
លោក ត្រាំ ធ្លាប់បានរិះគន់ចំនួនទឹកប្រាក់នៃជំនួយ ដែលលោកខាងលិចបានផ្តល់ឱ្យអ៊ុយក្រែន ហើយបានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។ ការជាប់ឆ្នោតរបស់លោកបានបង្កើតការព្រួយបារម្ភ អំពីការថយចុះនៃការគាំទ្រពីសហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន នាពេលអនាគត។
រុស្ស៊ីបានបញ្ជាក់ថា ខ្លួនបើកចំហចំពោះការចរចា ប៉ុន្តែការចរចានោះត្រូវតែគោរពផលប្រយោជន៍របស់រុស្ស៊ី និងទទួលស្គាល់ការពិតនៅលើសមរភូមិ ដែលបង្ហាញពីការឈានទៅមុខរបស់កងទ័ពរុស្ស៊ី។ ចំណែកឯ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបដិសេធការផ្តល់សម្បទានណាមួយដល់រុស្ស៊ីនិងទាមទារឱ្យរុស្ស៊ី ដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងអស់។
គួរបញ្ជាក់ថា រុស្ស៊ីប្រកាសនេះបង្ហាញពីក្តីសង្ឃឹម ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនតាមរយៈការចរចា៕

Leave a Reply

Your email address will not be published. Required fields are marked *