(បន្ទាយមានជ័យ)៖ កងកម្លាំងប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថាៈកាលពីម៉ោង២២ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា៖មានករណី ប្រើប្រាស់គ្រឿងញៀន។ ភ្លាមៗនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីនេះ នៅចំណុចម្តុំផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយបាន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ ម៉េង ម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),២-ឈ្មោះ ឈាន សុផល ហៅ ង៉ោល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់), ៣-ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់), ៤-ឈ្មោះ យឹម ប៊ុនធឿត ហៅ ស្រីធំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ប្រើប្រាស់) ព្រមទាំងចាប់យកវត្ថុតាងរួមមានៈ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១ថង់កិប ចំនួន៧គ្រាប់ ទម្ងន់ ១ក្រាម (មួយក្រាម), ម៉ូតូសណ្តោងរ៉ឺម៉កកងបី ពណ៌ខ្មៅ ចំនួន១គ្រឿង, ទូរស័ព្ទ ចំនួន២គ្រឿង រួមនឹងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយល៨នាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរួចបញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕