Update៖ ប្រេស៊ីល ដាក់ពង្រាយកម្លាំងដើម្បីការពារសន្តិសុខ មុនកិច្ចប្រជុំកំពូលG20!

ទាហានរថពាសដែក និងនាវាកងទ័ពជើងទឹក ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ អំឡុងពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំមកពីប្រទេសមានសេដ្ឋកិច្ចរីកចម្រេីន G20 នាថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ នៅឯសារមន្ទីរសិល្បៈទំនើបទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ចរាចរណ៍ផ្លូវអាកាស រួមទាំងការប្រើប្រាស់យន្តហោះដ្រូនក៏ត្រូវបានរឹតត្បិតផងដែរ ហើយលុបចោលជើងហោះហើររយៈពេលពីរថ្ងៃនៅឯអាកាសយានដ្ឋានក្នុងស្រុក Santos Dumont ដែលស្ថិតនៅក្បែរកន្លែងរៀបចំកម្មវិធី។ អាជ្ញាធរ មិនបានសម្រាកឡេីយបន្ទាប់ពីមានហេតុការណ៍វាយ ប្រហារ ដោយ គ្រាប់បែកមិនបានសម្រេចនៅតុលាការ កំពូលប្រេស៊ីលក្នុងទីក្រុងBrasiliaកាលពីថ្ងៃពុធ។
ទាហានបានដើរល្បាតជុំវិញសារមន្ទីរផ្លូវនានាត្រូវបានបិទមិនឱ្យធ្វើចរាចរណ៍និងមានរថពាសដែកឈប់ចតនៅខាង ក្រៅអគារដែលមេដឹកនាំ G20នឹងជួបជុំគ្នា។ទូកកងទ័ពជើងទឹក បានបេីកល្បាតតាមឆ្នេរសមុទ្រ Botafogo ខណៈទាហានម៉ារីន ហាត់សមរត់ចុះពីទូកដែលចតនៅលើឆ្នេរ។ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការច្បាប់ និងសណ្តាប់ធ្នាប់ ដោយការដាក់ពង្រាយកងកម្លាំងយោធាបណ្តោះអាសន្ន ជាមួយនិងសិទិ្ធអំណាចឃាត់ និងចាប់ខ្លួនជនសង្ស័យ។
គួរបញ្ជាក់ថា កម្លាំងសន្តិសុខសរុបមានចំនួន ២៦,០០០នាក់ រួមទាំងបុគ្គលិកយោធាចំនួន ២,៩០០នាក់ ដោយប៉ូលិសការពារនៅកន្លែងប្រជុំ៕

Leave a Reply

Your email address will not be published. Required fields are marked *