លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកអាចប្រឈមមុខនឹងកងទ័ពកូរ៉េខាងជើង 100,000 នាក់ ខណៈដែលលោកបានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបបង្កើនជំនួយយោធារបស់ពួកគេនៅក្នុងសុន្ទរកថាមួយដែលបានកត់សម្គាល់រយៈពេល 1,000 ថ្ងៃចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញលេញរបស់ខ្លួន។
ប្រភពពីសារព័ត៌មាន The Guardian។
ទីក្រុងកៀវ និងលោកខាងលិច បានឱ្យដឹងថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធ និងកងទ័ព ដើម្បីគាំទ្រដល់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ថ្លែងទៅកាន់សភាអឺរ៉ុប តាមរយៈ វីដេអូខុនហ្វេរិន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន លោក ពូទីន បានបញ្ជូនកងទ័ពកូរ៉េខាងជើង ១១ ០០០នាក់ទៅកាន់តំបន់ក្បែរព្រំដែនអ៊ុយក្រែន ហើយចំនួន កងទ័ពអាចនឹងកើនដល់ ១០០ ០០០នាក់»។
គួរបញ្ជាក់ថា ចារកម្មកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន បាននិយាយថាកងទ័ពកូរ៉េខាងជើងបានចាប់ផ្ដើមចូលរួមក្នុងសមរភូមិប្រយុទ្ធហើយ ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធប្រឆាំងនឹង កងទ័ពអ៊ុយក្រែន៕