ប្រធានាធិបតីរុស្ស៊ី បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាទីក្រុងមូស្គូ អាចនឹងវាយប្រហារ«ណាតូ»នាពេលអនាគត..!។
ដោយថាៈ ការលើកឡើងនេះជារឿង មិនសមហេតុសមផល ។
លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីថ្ងៃអាទិត្យ ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា ប្រសិនបើលោក ពូទីន ទទួលបានជ័យជំនះក្នុងប្រទេសអ៊ុយក្រែន ។
លោកអាចនឹងមានភាពក្លាហានក្នុងការវាយប្រហារទៅលើសម្ព័ន្ធមិត្តណាតូ ដែលបង្កឱ្យមានសង្គ្រាមលោកលើកទីបី។
លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋ Rossiya ថា«វាជារឿងមិនសមហេតុផលទាំងស្រុង ហើយខ្ញុំគិតថា លោកប្រធានាធិបតី Biden យល់ពីរឿងនោះ»។
លោក ពូទីន បានបន្ថែមថា «រុស្ស៊ីគ្មានហេតុផល ឬផលប្រយោជន៍ណាមួយ ក្នុងភូមិសាស្ត្រនយោបាយ ទាំងសេដ្ឋកិច្ច នយោបាយ និងយោធា ដើម្បីប្រយុទ្ធជាមួយប្រទេសណាតូនោះឡើយ»។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទស្សវត្ស ចាប់តាំងពីទីក្រុងមូស្គូបានលុកលុយប្រទេសជិតខាងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕