យ៉ាងហោចណាស់មនុស្ស 90នាក់បានស្លាប់ និងជាង 100នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងGaza ។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ក្រសួងសុខាភិបាល នៃក្រុមហ៊ុមព័ទ្ធបាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ ទៅលើប្លុកលំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់គ្រួសារ al-Barsh និង Alwan ក្នុងទីក្រុង Jabalia ។
បន្ថែមពីនោះ Wafa បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយរាប់សិបនាក់នៅតែបាត់ខ្លួន។
ខណៈដែលអ្នកស្រុកកំពុងស្វែងរកអ្នករបួស ហើយសាកសពជាច្រើនទៀតត្រូវបានគេជឿថានៅក្រោមគំនរបាក់បែក។
គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនប្រហែល 19.000 នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី 7 ខែតុលា។
អ៊ីស្រាអែលនិយាយថាមនុស្ស 1,147 នាក់ត្រូវបានសម្លាប់នៅលើទឹកដីរបស់ខ្លួននៅថ្ងៃនោះ។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលក៏បានបង្កើនការបាញ់ផ្លោងកាំភ្លើងធំរបស់ខ្លួននៅតំបន់ហ្គាហ្សាភាគខាងត្បូង ។
ដោយវាយលុកទីក្រុង Khan Younis និង ច្រកព្រំដែន Rafah ជាកន្លែងដែលជនភៀសខ្លួនប៉ាឡេស្ទីនភាគច្រើនកំពុងស្នាក់នៅ៕