លោក Benjamin Netanyahu បាននិយាយថា កងទ័ព IDF បានដណ្តើមយកតំបន់ការពារមួយនៅតំបន់ Golan Heights នៅថ្ងៃដដែលនោះ ការវាយលុករបស់ពួកឧទ្ទាមរន្ទះបានផ្តួលរំលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad។
ប្រភពពីសារព័ត៌មានតួកគី Anadolu។
ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានវាយយកទីក្រុង Damascus និងបង្ខំឱ្យប្រធានាធិបតី Bashar al-Assad ភៀសខ្លួនចេញពីប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារនេះមានគោលដៅបំផ្លាញឃ្លាំងអាវុធ និងមីស៊ីល ដើម្បីការពារកុំឱ្យក្រុមឧទ្ទាម ប្រើប្រាស់វាប្រឆាំងនឹងអ៊ីស្រាអែល។ «យើងបានវាយប្រហារឃ្លាំងរំសេវនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់អាកាសយានដ្ឋាន Damascus ដោយសារមានការភ័យខ្លាចថាពួកគេអាចធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមប្រដាប់អាវុធ និងបក្សពួកក្នុងតំបន់… អ៊ីស្រាអែលកំពុងធ្វើការដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមាន និងទប់ស្កាត់ការខូចខាតណាមួយចំពោះឧត្តមភាពដែនអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី»។ នេះបើយោងតាមសម្តីរបស់មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់ ដែលបានប្រាប់ទូរទស្សន៍ KAN៕