នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ ២០២៥ ប៉ាគីស្ថាន នឹងបង្កើតកងកម្លាំងថ្មីមួយនៅក្នុងជួរយោធា ដើម្បីត្រួតពិនិត្យសមត្ថភាពប្រយុទ្ធដោយមីស៉ីល ករណីមានជម្លោះកើតឡើង ដែលជាការផ្លាស់ប្តូរមួយឱ្យស៉ីគ្នានឹងប្រទេសជិតខាង ដែលជាគូប្រជែងគឺឥណ្ឌា។
ប្រភពពីសារព័ត៌មាន Reuters។
នាយករដ្ឋមន្រ្តី លោក Shehbaz Sharif បានប្រកាសពីការបង្កើតកងកម្លាំងរ៉ុក្កែត (Army Rocket Force) នៅទីក្រុង Islamabad ដើម្បីរំឭកដល់ជម្លោះក្នុងរយៈពេលជាច្រើនទសវត្សរ៍ជាមួយឥណ្ឌាកាលពីខែឧសភា។ លោក Sharif លើកឡើងថានឹងមានការបំពាក់បច្ចេកវិទ្យាទំនើប៕