Update៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឱ្យចាប់យកតំបន់មួយចំនួនតាមព្រំដែនជាមួយស៉ីរី!

នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៊ីស្រាអែល ចាប់យកតំបន់ទ្រនាប់នៅតាមព្រំដែនជាមួយស៉ីរី បន្ទាប់ពីរបបលោក Bashar al-Assad ដួលរលំ។
ប្រភពពីសារព័ត៌មាន AFPនៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០២៤។

លោក Netanyahu និយាយថា «កិច្ចព្រមព្រៀងផ្តាច់ទំនាក់ទំនង» ដែលមានអាយុកាល ៥០ឆ្នាំរវាងប្រទេសទាំងពីរ បានដួលរលំហើយ ហើយកងកម្លាំងស៉ីរីជាអ្នកបោះចោលតួនាទីខ្លួនឯង។ លោកគូសបញ្ជាក់ថា «ខ្ញុំបានដឹកនាំកងកម្លាំង IDF កាលពីម្សិលមិញ ទៅចាប់យកតំបន់ទ្រនាប់ និងទីតាំងបញ្ជាការនៅក្បែរនោះ។ យើងនឹងមិនអនុញ្ញាតឲ្យកម្លាំងអរិភាពណាមួយបង្កើតខ្លួននៅព្រំដែនរបស់យើងឡើយ»។ តាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល «IDF បានដាក់ពង្រាយកងកម្លាំងក្នុងតំបន់ទ្រនាប់ និងកន្លែងផ្សេងទៀត ដែលជាការចាំបាច់សម្រាប់ការការពារខ្លួន និងធានាសុវត្ថិភាពសហគមន៍ Golan Heights រួមទាំងពលរដ្ឋអ៊ីស្រាអែល។ កងកម្លាំងនឹងបន្តប្រតិបត្តិការដរាបណាចាំបាច់ ដើម្បីរក្សាតំបន់នេះ»។
មុនពេលរបបរដ្ឋាភិបាលស៉ីរីដួលរលំ អ៊ីស្រាអែលបាននិយាយហើយថា ទាហានរបស់ខ្លួនត្រូវចូលទៅក្នុងតំបន់ទ្រនាប់ ត្រួតត្រាដោយអង្គការសហប្រជាជាតិ ដើម្បីជួយដល់កងរក្សាសន្តិភាព ទប់ទល់នឹងការវាយប្រហារមួយណាមួយពីក្រុមឧទ្ទាម៕

Leave a Reply

Your email address will not be published. Required fields are marked *