ករណីម្តាយបង្កើតវាយធ្វើបាបកូនតូច ត្រូវប៉ូលិសខេត្តព្រៃវែងធ្វើការដំណោះស្រាយហើយ!

(ព្រៃវែង)៖ ពាក់ព័ន្ធករណីម្តាយបង្កើតវាយធ្វើបាបកូនតូចល្បីពេញបណ្តាញសង្គមត្រូវសមត្ថកិច្ចនគរបាលខេត្តព្រៃវែងរកឃើញនិងកំពុងរកដំណោះស្រាយ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកាលពីយប់ថ្ងៃទី៨ខែកុម្ភៈ២០២៥បានឲ្យដឹងថាបច្ចុប្បន្នក្មេងតូចនោះមានសុវត្ថិភាព នឹងពិនិត្យគ្រប់ជ្រុងជ្រោយ ទាំងផ្លូវច្បាប់ និងមេត្តាធម៌រកដំណោះស្រាយដោយក្តីស្មោះត្រង់ ដូចនេះស្នើសុំបងប្អូនឈប់ចែករំលែកវីដេអូម្តាយធ្វើបាបក្មេងដោយក្តីអនុគ្រោះ សូមជឿជាក់លើនគរបាលខេត្តព្រៃវែងចុះ ។
សូមបញ្ជាក់ថា: ករណីនេះ កើតឡើងស្ថិតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ស្រ្តីជាម្តាយបានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ការដែលខ្លួនធ្វើបាបកូនយ៉ាងដូច្នេះដោយសារតែខឹងប្តីពេក៕

Leave a Reply

Your email address will not be published. Required fields are marked *