មន្ត្រីម្នាក់របស់សហរដ្ឋអាមេរិក បានអះអាងថាវ៉ាស៊ីនតោន រំពឹងទុកថាប្រទេសថៃ នឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ។
ដើម្បីចាប់ផ្តើមដំណើរការដោះលែងទាហានចំនួន 18 នាក់ជាបន្ទាន់! បន្ទាប់ពីមេដឹកនាំ នៃប្រទេសនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ថ្មីមួយ កាលពីថ្ងៃអាទិត្យ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ប្រភពពីសារព័ត៌មាន Reuter នៅថ្ងៃទី២៨ ខែតុលា។
មន្ត្រីរូបនោះ ដែលស្នើមិនបញ្ជាក់ឈ្មោះ បាននិយាយថា ការរំពឹងទុករបស់យើងគឺថា ដំណើរការដែលពាក់ព័ន្ធ នឹងការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។
ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងឈប់បាញ់នេះ ត្រូវបាន មើលឃើញថាជាជំហានសំខាន់មួយក្នុងការបន្ថយភាពតានតឹង នៅតំបន់ បន្ទាប់ពីការប៉ះទង្គិចយោធារយៈពេលជាច្រើន សប្តាហ៍បានបង្កភាពកក់ក្តៅនយោបាយ និងការព្រួយបារម្ភ អន្តរជាតិ។
សហរដ្ឋអាមេរិក បានបន្តអំពាវនាវឲ្យភាគីទាំងអស់គោរពតាម កិច្ចព្រមព្រៀងឈប់បាញ់ និងបង្ហាញការសហការផ្លូវការ ជាមួយអង្គការអន្តរជាតិ ដើម្បីធានាថា ការដោះលែងទាហាន នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព និងមានភាពថ្លៃថ្នូរ។
ប្រភពមួយនៅទីស្នាក់ការទូតអាមេរិកបានបន្ថែមថា ការចាប់ផ្តើមសកម្មភាពរួមរបស់ថៃ និងកម្ពុជានឹងជួយបង្កើន ទំនាក់ទំនងសន្តិភាព និងការជឿជាក់ទំនុកចិត្តក្នុងតំបន់។
អង្គភាពព័ត៌មាន Reuters បានបញ្ជាក់ថា នេះជាកិច្ច ព្រមព្រៀងឈប់បាញ់បន្ថែមទីពីរ ក្នុងរយៈពេលបីខែចុងក្រោយ ដែលមានការអះអាងថាអាចនាំឲ្យមានស្ថិរភាពជាងមុន ប្រសិនបើការអនុវត្តអាចប្រព្រឹត្តទៅតាមផ្លូវនយោបាយ និងច្បាប់អន្តរជាតិ៕