Update៖ បាក់ដីនៅភាគនិរតីនៃប្រទេសចិន ស្លាប់ម្នាក់និងបាត់ខ្លួន២៨នាក់!

ទីភ្នាក់ងារ Xinhua ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង 28នាក់បានបាត់ខ្លួន ដោយសារការរអិលបាក់ដីនៅភាគនិរតីនៃប្រទេសចិន។

ប្រភពពីសារព័ត៌មានAnadolu។

ការរអិលបាក់ដីបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងខោនធី Junlian ក្នុងទីក្រុង Yibin នៃខេត្ត Sichuan ហើយនៅតែបន្តកើតមាន ដែលរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។
មនុស្សពីរនាក់ ក៏បានរងរបួសដោយការបាក់ដីដែរខណៈអ្នកស្រុកជិត៤០០ នាក់ ត្រូវបានជម្លៀសចេញ។

អាជ្ញាធរខេត្តបានចល័តបុគ្គលិកប្រហែល 1,000នាក់មកពីប៉ូលីសប្រដាប់អាវុធ ការពន្លត់អគ្គីភ័យ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងកងកម្លាំងផ្សេងទៀតដើម្បីអនុវត្តឬជួយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ការបាក់ដីបានប្រែក្លាយទៅជាលំហូរនៃកម្ទេចកម្ទីដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់និងលក្ខខណ្ឌភូមិសាស្ត្រ។
យោងតាមការវាយតម្លៃបឋមបានឱ្យដឹងថា ជាមួយនឹងបរិមាណសរុបជាង 100,000 ម៉ែត្រគូប (ជាង 3,5 លានហ្វីតគូប) ការប្រមូលផ្តុំនៃកំទេចកំទីបានលាតសន្ធឹងដល់ផ្ទៃដីប្រហែល 1.2 គីឡូម៉ែត្រ (0.7 ម៉ាយ) នេះបើយោងតាមការវាយតម្លៃបឋម៕

Leave a Reply

Your email address will not be published. Required fields are marked *