(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បានប្រកាសថា បើសិនជារកឃើញថា ប៉ូលិសក្នុងខេត្តព្រៃវែងណាម្នាក់ យកលុយពីនគរបាល ដែលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់ ជាថ្នូរនិងលើកលែងទោស រូបលោក នឹងលាឈប់ពីការងារ..!។
នេះបើយោងតាមការ លើកឡើងរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន នៅព្រឹកទី២២.១២.២០២៣។
-លោកស្នងការបានបញ្ជាក់ តាមបណ្ដាញសង្គមយ៉ាងដូច្នេះថា«ស្ងាត់យូរហើយ ‼️ នគរបាលខេត្តព្រៃវែងរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២ នាក់ មិនមែន ១១ នាក់នោះទេ! អ្នកទាំង១២នាក់នោះគឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត ។ បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់!! ពួកយើងខ្ញុំបានបំពញភារកិច្ចអស់ពីសមត្ថភាព តម្លាភាព និងយុត្តិធម៌រួចរាល់ហើយ ។ ប្រជាជន និងនគរបាលគឺស្មើភាព»។
ការបញ្ចេញប្រតិកម្មពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងនៅពេលនេះ។
បន្ទាប់គណនីហ្វេសប៊ុក១ បានលើកឡើងថា«ចូលហាងគុយទាវមួយ អ្នករត់តុម្នាក់សួរថា ពូពូ ខ្ញុំឃេីញពូផ្សាយព័ត៌មានរឿង មន្រ្ដីនគរបាលខេត្តព្រៃវែង ១១ នាក់ ពាក់ព័ន្ធគ្រឿងញៀន ឥលូវរឿងនិងដល់ណាហេីយ ? ខ្ញុំប្រាប់ក្មួយអ្នករត់តុថា ពូអត់ដឹងទេ សង្ស័យគេរត់ការទប់ជាប់អស់ហើយទេដឹង ?
និយាយមែនបងប្អូនណាដឹងទេ ករណី មន្ត្រីនគរបាលខេត្តព្រៃវែង ១១ នាក់ ពាក់ព័ន្ធគ្រឿងញៀន ទៅដល់ណាហេីយ ? លឺប្រភពខ្លះថាគេរត់ការទប់ជាប់ហេីយដោយសុំគោលការថ្នាក់លេីបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ប្រភពខ្លះទៀតថា ថ្នាក់ដឹកនាំក្រសួងបណ្ដេញចេញពីក្របខ័ណ្ឌ តែរហូតមកដល់ពេលនេះ បាត់ដំណឹងឈឹង។ សំណូមពរ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ឬ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មេត្តា បំភ្លឺផង តេី ករណីមន្ត្រីនគរបាលពាក់ព័ន្ធគ្រឿងញៀន ១១នាក់ ទៅដល់ណាហេីយ ? សូមអរគុណ 🙏»។
បើតាមលោកស្នងការខេត្តព្រៃវែង កាលពីកន្លងទៅសមត្ថកិច្ចរបស់លោក បានរកឃើញមន្ត្រីនគរបាលខេត្តព្រៃវែងចំនួន១២នាក់ ជាប់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន។
ហើយពួកគេទាំង១២នាក់ ត្រូវបានអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត! ដោយមិនពាក់ព័ន្ធសូកប៉ាន់បង់លុយរត់ការអ្វីឡើយ៕