(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿន ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ទំហំ២ម៉ែត្រកន្លះ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត៤០ភាគ រយហើយ ដើម្បីរំដោះទឹកជំនន់ នៅភាគខាងត្បូង និងខាង កើតរាជធានីភ្នំពេញនារដូវវស្សានៅរាជធានី ។
ការដ្ឋានដាក់ប្រព័ន្ធលូ ប្រអប់ខ្នាតធំទំហំ២,៥ម៉ែត្រx ២.៥ម៉ែត្រចំនួន២ខ្សែ មានប្រវែង ជាង១០០០ម៉ែត្រនៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីរំដោះទឹក បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ គិតមកដល់ពេល នេះ ការដ្ឋានទាំងមូលសម្រេចលទ្ឋផលបានជិត៤០ភាគរយ នៃគម្រោង ពោលគឺការដាក់លូប្រអប់ បានប្រវែង ៤៣០ម៉ែត្រហើយ។
ពាក់ព័ន្ធការងារខាងលើនេះ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ថា៖ ការដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ ២.៥ម៉ែត្រx២.៥ម៉ែត្រចំនួន២ខ្សែ ប្រវែង ១១០៥ម៉ែត្រនៅផ្លូវលេខ៨០ ចាប់ពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ៥នៅខណ្ឌមានជ័យ នៃគម្រោងផែនការវិនិ យោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បើគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ការដ្ឋានសម្រេចលទ្ឋផលដាក់លូបានប្រវែង ៤៣០ម៉ែត្រត្រូវនឹង៣៩ភាគរយនៃគម្រោង។
លោកស្រី ដោ សម្ឆស្ស បានបន្តថា៖ គម្រោងនេះ នឹងពង្វាងទឹកជំនន់ ពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់ បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យ ។ គម្រោងនេះ បានចាប់ផ្តើមអនុវត្តកាលពីខែមិថុនា២០២៤មកម្លេះ ហើយគ្រោងនិងបញ្ចប់នៅ ខែមិថុនាឆ្នាំ២០២៥៕