Update៖ ហុងគ្រី មិនគាំទ្រផែនការរបស់ EU ក្នុងការបែងចែកថវិការាប់ពាន់លានអឺរ៉ូសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះទេ!

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)ថា ប្រទេសរបស់លោកនឹងមិនគាំទ្រផែនការរបស់ EU ក្នុងការបែងចែកថវិការាប់ពាន់លានអឺរ៉ូសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះទេ។

ប្រភពពីសារព័ត៌មានanadolu។

លោក Szijjarto បានសរសេរនៅលើ Facebook មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលថា “យើងនឹងមិនយល់ព្រមចំពោះការបង់ប្រាក់រាប់សិបពាន់លានអឺរ៉ូសម្រាប់ការផ្គត់ផ្គង់សព្វាវុធ” ។

បណ្តាប្រទេសសហភាពអឺរ៉ុបកំពុងរៀបចំផែនការកញ្ចប់ជំនួយយោធាយ៉ាងហោចណាស់ 6 ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ដើម្បីពង្រឹងជំហរយុទ្ធសាស្រ្តរបស់ទីក្រុង Kyiv មុនពេលការចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិកជាមួយរុស្ស៊ី។

Szijjarto បាននិយាយថាអស់រយៈពេល 3 ឆ្នាំហើយដែលពួកយើងបានទប់ទល់នឹងសម្ពាធ អស់រយៈពេល 3 ឆ្នាំហើយដែលពួកយើងបានបដិសេធមិនអោយចូលទៅក្នុងគោលនយោបាយសង្រ្គាមរបស់ពួកគេ ឥឡូវនេះយើងនឹងស៊ូទ្រាំវា ។

រដ្ឋមន្ត្រីការបរទេសហុងគ្រី ក៏បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ “ពួកសេរីនិយមអឺរ៉ុបដែលគាំទ្រសង្រ្គាមដើម្បីរារាំងការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលគាត់បានពិពណ៌នាថាមានសារៈសំខាន់ក្នុងការបញ្ចប់សង្រ្គាម។

លោកបាននិយាយថា “វាជាផលប្រយោជន៍ជាមូលដ្ឋានរបស់យើងដែលការចរចាទាំងនេះគួរតែទទួលបានជោគជ័យ។ នោះហើយជាមូលហេតុដែលយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីធានាថាទីក្រុងព្រុចសែល និងអឺរ៉ុបដែលគាំទ្រសង្រ្គាមមិនអាចរារាំងកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *