អគ្គលេខាធិកាអង្គការណាតូកាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)បានបញ្ជាក់ ជាថ្មីពីការគាំទ្រអ៊ុយក្រែនក្នុងខួបលើកទី៣នៃសង្គ្រាម។
ប្រភពពីសារព័ត៌មានAnadolu។
លោក Mark Rutte បាននិយាយនៅលើ X ដោយសង្កត់ធ្ងន់ថាអង្គការណាតូនឹងបន្តគាំទ្រនិងឈរជាមួយអ៊ុយក្រែនដោយសង្កត់ធ្ងន់លើភាពរឹងមាំនៃការធានាឱ្យមាន សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
លោក Rutte បាននិយាយថា អង្គការណាតូបាននិងកំពុងគាំទ្រអ៊ុយក្រែនពេញមួយសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ដើម្បីរក្សាអណ្តាតភ្លើងនៃសេរីភាពដែលកំពុងឆេះតាមរយៈការផ្គត់ផ្គង់អាវុធឧបករណ៍ និងការបណ្តុះបណ្តាល។
លោកបានបន្ថែមថាសម្ព័ន្ធមិត្តរបស់អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការធ្វើផ្នែករបស់ពួកគេ រួមទាំងការធានាសន្តិសុខដ៏រឹងមាំ និងជំនួយហិរញ្ញវត្ថុបន្ថែមទៀត៕