(ព្រៃវែង)៖ បន្ទាប់ពី(ដើមរាំង)ចុះផ្សាយបានប្រហែលជាង២ម៉ោងប៉ុណ្ណោះ! នៅរសៀលទី២៥.០២.២០២៥ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង និងដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានចុះពិនិត្យជាក់ស្ដែង នៅទីតាំងឃ្លាំងរបស់លោកឧកញ៉ា ថេត ប៊ុនថាប់ ត្រង់ចំណុចដីឡូត៍ខាងជើងផ្លូវជាតិលេខ៨ ស្ថិតនៅភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង.!។
-ជាលទ្ធផលឃើញថា ពុំមានករណីបើកល្បែង”ហ្គេមអនឡាញលំដាប់VIP”នោះទេ..!!។
-នេះបើយោងតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី…!។
លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី បានលើកឡើងយ៉ាងដូច្នេះថា ពេលចុះទៅដល់សមត្ថកិច្ចឃើញតែក្រុមកម្មករ.របស់លោកឧកញ៉ា ថេត ប៊ុនថាប់ ដែលពួកគាត់កំពុង ធ្វើសិប្បកម្មក្នុងរោងចក្រក្ដារបន្ទះប៉ុណ្ណោះ.ចំណែកគ្រែមួយចំនួន ដែលនៅក្នុងឃ្លាំង គឺសម្រាប់កម្មករ ដេកនិងស្នាក់នៅ…!។
បើតាមសមត្ថកិច្ច៖ ឃ្លាំងរបស់លោកឧកញ៉ា ថេត ប៊ុនថាប់ ត្រង់ចំណុចខាងលើ គឺពុំមានការបើកលេងល្បែង.ដូចដែលលោក យឹម យ៉ន មេឃុំព្រៃខ្លា លើកឡើង និងផ្ដល់បទសម្ភាសន៍ជាមួយ(ដើមរាំង)កាលពីថ្ងៃទី២៣.០២.២០២៥នោះឡើយ!។
និយាយឱ្យចំទៅ.ទាំងលោកមេឃុំ និងពលរដ្ឋមួយចំនួន គឺពុំបានចូលទៅឃើញផ្ទាល់ ដោយគ្រាន់តែឮពាក្យចចាមអារាមល្បីតគ្នាប៉ុណ្ណោះ…!។
សូមជម្រាបថា កាលពីរសៀលទី២៥.០២.២០២៥(ដើមរាំង)បានចុះផ្សាយព័ត៌មានមួយក្រោមចំណងជើងថា {ល្បែង”ហ្គេមអនឡាញលំដាប់VIP”កំពុងបើកដំណើរការដោយខុសច្បាប់ នៅក្នុងឃ្លាំងរបស់ឧកញ៉ា ថាប់ ខាងលិចរង្វង់មូលស្វាយអន្ទរ} ក្នុងខ្លឹមសារនៃអត្ថបទនោះគឺបានដកស្រង់តាមការ លើកឡើងរបស់លោកមេឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ.!។
លុះពេលចុះពិនិត្យជាក់ស្ដែង លោកមេឃុំ ក៏បានចូលរួមផងដែរ គឺពុំមានការលេងល្បែងឡើយ ហេតុនេះសូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភ័ន្តច្រឡំតទៅទៀត៕


