រដ្ឋ Illinois និងទីក្រុង Chicago បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោកDonald Trump នៅថ្ងៃទីច័ន្ទទី៦ ខែតុលា ជុំវិញការដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុង Chicago ដែលជាសកម្មភាពខុសច្បាប់ និងអធម្មនុញ្ញភាព”។
ប្រភពពីសារព័ត៌មានBCC។
ពាក្យបណ្តឹងនេះ ត្រូវបានដាក់នៅតុលាការស្រុកសហរដ្ឋអាមេរិកក្នុងរដ្ឋ Illinois បន្ទាប់ពីសេតវិមានប្រកាសថា លោក Trump បានអនុញ្ញាតឱ្យសមាជិក ៣០០ នាក់នៃកងឆ្មាំជាតិរដ្ឋ Illinois ត្រូវបានដាក់ចូលប្រើប្រាស់ក្នុងទីក្រុង Chicago ដើម្បីការពារមន្ត្រី និងទ្រព្យសម្បត្តិសហព័ន្ធ។
ទោះជាយ៉ាងណា អភិបាលរដ្ឋ Illinois លោក JB Pritzker បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយប្រកាសថា វាជាការឈ្លានពានលើអំណាចរដ្ឋ និងសន្តិសុខសាធារណៈវ។ លោកបាននិយាយថា ការផ្ញើកងទ័ពសហព័ន្ធទៅក្នុងទីក្រុងគឺជាជំហាននយោបាយ ដែលបង្ហាញពីការជ្រៀតជ្រែករដ្ឋ៕