Update៖ ជំងឺខ្សោយតំរងនោមរបស់សម្តេច Pope Francis ត្រូវបានព្យាបាលហើយ!

ហូលី.បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថា សុខភាពរបស់សម្តេច Pope Francisប្រសើរឡើងវិញហើយ។

ខណៈដែលគាត់នៅតែស្ថិតក្រោមការថែទាំសុខភាពនៅមន្ទីរពេទ្យ Gemelli ក្នុងទីក្រុងរ៉ូម។
ប្រភពពីសារព័ត៌មានAnadolu។

ការស្កែន CT លើទ្រូងបានបញ្ជាក់ពីការវិវត្តធម្មតានៃស្ថានភាពរលាកដែលប៉ះពាល់ដល់សួតរបស់គាត់ ខណៈដែលការធ្វើតេស្តឈាមថ្មីៗក៏បានផ្តល់លទ្ធផលវិជ្ជមានផងដែរ។

សេចក្តីថ្លែងការណ៍មួយបានបន្ថែមថាកង្វល់ពីមុនអំពីបញ្ហាខ្សោយតម្រងនោមកម្រិតស្រាល ត្រូវបានដោះស្រាយហើយ សម្តេច ប៉ាបអាចបន្តសកម្មភាពការងារមួយចំនួនវិញនៅពេលរសៀល៕

Leave a Reply

Your email address will not be published. Required fields are marked *