រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Baerbock កាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)បានស្នើឱ្យបង្កើតមូលនិធិការពារជាតិអឺរ៉ុប ដើម្បីបង្កើនសមត្ថភាពយោធា ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងលើការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខអឺរ៉ុប។
ប្រភពពីសារព័ត៌មានAnadolu។
អ្នកស្រី Annalena Baerbock បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយចង្អុលទៅការកត់សម្គាល់ថ្មីៗរបស់រដ្ឋបាល Trump និងរបាយការណ៍ថាអាមេរិកអាចនឹងដកទ័ពរាប់ពាន់នាក់ចេញពីអឺរ៉ុប។ដោយថាយើងមិនដឹងថាថ្ងៃនេះ តើយើងនៅតែអាចពឹងផ្អែកលើមិត្តអាមេរិករបស់យើងសម្រាប់ការការពារជាតិរបស់យើងឬអត់ទេ៕