Update៖ លោកពូទីន ជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនៅវិមានក្រឹមឡាំង!

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែកុម្ភៈ)ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់នៅវិមានក្រឹមឡាំង។
ប្រភពពីសារព័ត៌មានAnadolu។

លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា លោកវ្ល៉ាឌីមៀ ពូទីន បានជួបជាមួយ Ri Hi-yong សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ។

វិមានក្រឹមឡាំងក៏បានបញ្ចេញវីដេអូនៃជំនួបរបស់លោកពូទីនជាមួយមន្ត្រីកូរ៉េខាងជើងផងដែរ។
គួរជម្រាបថា មន្ត្រីកូរ៉េខាងជើងភាគច្រើនចូលចិត្តរក្សាទម្រង់ទាប ហើយដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ីគឺកម្រមានអមដោយការបង្ហាញខ្លួនជាសាធារណៈ ឬសេចក្តីថ្លែងការណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *