Breaking៖ អ្នកស្វែងរកជំនួយត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ខណៈដែលអេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះដើម្បីសម្រុះសម្រួលជម្លោះ!

កិច្ចពិភាក្សាសន្តិភាពថ្មីមួយត្រូវបានបើកឡើងនៅទីក្រុងកាហ៊ីរ៉ា នៃប្រទេសអេហ្ស៊ីប ក្រោមការអនុញ្ញាតរបស់រដ្ឋាភិបាលអេហ្ស៊ីប ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពចំពោះសង្រ្គាមជិតពីរឆ្នាំនៅតំបន់ហ្គាហ្សា។ កិច្ចចរចានេះមានការចូលរួមពីគណៈប្រតិភូមកពីអ៊ីស្រាអែល ក្រុមហាម៉ាស់ និងអ្នកសម្រុះសម្រួលអន្តរជាតិ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យគ្រប់ភាគីផ្លាស់ទីឱ្យលឿនដើម្បីបញ្ចប់សង្រ្គាមនេះ។
ប្រភពពីសារព័ត៌មានAl Jazeeraនៅថ្ងៃទី៦ខែតុលា។

ក្រុមហាម៉ាស់បាននិយាយថា គណៈប្រតិភូរបស់ខ្លួនដឹកនាំដោយលោក Khalil al-Hayya ដែលជាប្រធានក្រុមចរចាររបស់ហាម៉ាស់។ លោកនេះត្រូវបានអ៊ីស្រាអែលកំណត់ជាគោលដៅសម្លាប់នៅប្រទេសកាតាកាលពីខែមុន ប៉ុន្តែបានរួចផុតជីវិត។

អ្នកវិភាគនយោបាយ លោក Mohamad Elmasry ពីវិទ្យាស្ថាន Doha បានប្រាប់ថា ការចូលរួមផ្ទាល់របស់លោក Trump អាចធ្វើឱ្យការចរចាថ្មីនេះមានភាពខុសពីការប៉ុនប៉ងមុនៗ។ លោកបាននិយាយថា “លោកTrump កំពុងព្យាយាមបង្កើតសន្តិភាពដំបូងក្នុងរយៈពេល 3,000 ឆ្នាំ។ ទោះបីជាវាជាសេចក្តីថ្លែងការណ៍ដ៏មិនសមហេតុផលក៏ដោយ វាបង្ហាញថាគាត់មានអារម្មណ៍ចង់ទទួលបានជោគជ័យ និងប្រើសម្ពាធលើអ៊ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាមនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *