Update៖ ទួរគី បដិសេធមិនទទួលយកផែនការរបស់លោកត្រាំក្នុងការកាន់កាប់តំបន់ហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថាទីក្រុងអង់ការ៉ានឹងមិនទទួលយកផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការកាន់កាប់តំបន់ Gaza និងបង្ខំប្រជាជនរបស់ខ្លួននោះទេ។
ប្រភពពីសារព័ត៌មានAnadolu។

លោក Hakan Fidan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera Arabic ថាប្រហែលជាមានប្រទេសពីរប៉ុណ្ណោះនៅលើពិភពលោកដែលគាំទ្ររឿងនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។

លោកបន្តថាអាទិភាពទីមួយរបស់ទួរគីយ៉េក្នុងគោលនយោបាយការបរទេសគឺការកាត់បន្ថយជម្លោះ និងការបញ្ចប់សង្រ្គាមនៅក្នុងតំបន់ដូចជាមជ្ឈិមបូព៌ា Caucasus តំបន់បាល់កង់ សមុទ្រខ្មៅ មេឌីទែរ៉ាណេ និងរួមទាំងតំបន់ Aegean ដោយលោកបានសង្កត់ធ្ងន់ថានៅពេលដែលរឿងនេះកើតឡើង ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការផ្តល់សេវាជាមូលដ្ឋានដល់ប្រជាជននឹងកាន់តែងាយស្រួល។

លោកបានបន្ថែមថាយើងបន្តគោលនយោបាយការបរទេសប្រកបដោយការស្ថាបនា មិនគំរាមកំហែងដល់សន្តិសុខអ្នកដ៏ទៃ គោរពបូរណភាពទឹកដីទាំងអស់គ្នាក្នុងគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្ហាញការគោរពចំពោះឆន្ទៈជាតិរបស់មនុស្សគ្រប់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *