(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានណែនាំឲ្យគ្រប់អង្គភាពត្រូវរឹតបន្ដឹង ចំពោះបញ្ហាគ្រឿងញៀន និងមន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ។
ក្នុងន័យនេះ សំដៅអនុវត្តតាមខ្លឹមសារណែនាំ និងមានវិធានការម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ។
ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តការធ្វើតេស្តរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទទាំង អស់នាពេលដ៏ខ្លីខាងមុខនេះ។
នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ចំពោះពេលវលា និងទីកន្លែងច្បាស់លាស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងជម្រាបជូនតាមក្រោយ៕