Breaking៖ ឆេះឡានក្រុងមួយគ្រឿងនៅប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់២០នាក់!

សារព័ត៌មានក្នុងស្រុក និងមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស 20 នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយបានឆេះពេលកំពុងធ្វើដំណើរក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារទី១៤ខែតុលា។

ប្រភពពីសារព័ត៌មាន AFP។

រថយន្ដក្រុងខាងលើមានផ្ទុកអ្នកដំណើរ ៥០នាក់ ក្នុងដំណើរផ្លូវចាកចេញពីទីក្រុង Jaisalmer ទៅកាន់ទីក្រុង Jodhpur។
ឧបទ្ទវហេតុនេះកើតឡើងតែប៉ុន្មាននាទី ប៉ុណ្ណោះក្រោយរថយន្ដហោះក្រុងចេញដំណើរពីទីក្រុង Jaisalmer នៅម៉ោងប្រហែល ៣រសៀលកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ សារព័ត៌មាន NDTV ដោយផ្អែកលើការស្រង់សម្ដីពីប៉ូលិសឥណ្ឌា បានឱ្យដឹងថាការឆ្លងភ្លើងប្រហែលជាមូលហេតុធ្វើឱ្យភ្លើងឆេះរថយន្ដក្រុង តែ AFP មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះបាននៅឡើយទេ។

គួរបញ្ជាក់ថា បើតាម NDTV អ្នកដំណើរ១៥នាក់ក្នុងនោះមានកុមារ២នាក់ បានរងរបួសធ្ងន់ដោយសាររលាកភ្លើង ក្នុងនោះមានអ្នកខ្លះរលាកភ្លើង៧០ភាគរយលើរាងកាយ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្ដែងភាពសោកសៅចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ជាមួយការប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ២០០ ០០០រូពី(២២៥០ដុល្លារ) សម្រាប់គ្រួសារអ្នកដែលបាន ស្លាប់ និង៥០ ០០០រូពី សម្រាប់អ្នករងរបួសក្នុងម្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *