គយចល័តបង្ក្រាបរថយន្ត៣គ្រឿង ដែលនាំចូលបារី ម៉ាកហ្សិត(JET )ចំនួន២២៤ប៊ិច ពីប្រទេសឡាវ!

(ក្រចេះ)៖ កម្លាំងគយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដែលដឹកនាំផ្ទាល់ ដោយលោក ព្រាប គារ៉ាត (ហៅគយសិដ្ឋ)កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
បានចុះចាប់រថយន្តសាំយ៉ុង ចំនួន៣គ្រឿង ដឹកបារីម៉ាក Jet ដែលនាំចូលមកពីប្រទេសឡាវ ដោយគ្មានបិទត្រាពន្ធគយ!។

បើតាមលោក ព្រាប គារ៉ាត ដោយអនុវត្តតាមបទបញ្ជារបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក កើត សុទ្ធារ៉ា អគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មេីសលើករណីពង្រឹងការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគយ ទើបឈានដល់បង្ក្រាបបទល្មើស រត់ពន្ធខាងលើ។

តាមចម្លើយសារភាពពីអ្នកបើកបរ បានឲ្យមន្ត្រីគយដឹងថា បារីនេះនាំចូលមកពីប្រទេសឡាវ តាមមាត់ច្រក ត្រពាំងក្រៀល ដឹកជញ្ជូនដោយរថយន្តម៉ាក Toyota Hiace ។
យកមកស្តុកទុកនៅផ្ទះមួយកន្លែង មានទីតាំងស្ថិតនៅគីឡូ២ ផ្លូវទល់មុខផ្ទះលក់ស័ង្កសី (ជូ សោភា) រួចជួលពួកគាត់ (អ្នកបើកបរ) ឲ្យផ្ទេរដឹកបន្តមកខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នរថយន្ត និងទំនិញល្មើសច្បាប់ខាងលើ បាននាំយកមករក្សាទុកនៅទីតាំងឈរជើងបណ្តោះអាសន្ន ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ លទ្ធផលត្រួតពិនិត្យជាក់ស្ដែង
ទី១៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2BN-0320 ដឹកបារីម៉ាក JET ចំនួន៧៤ប៊ិច គ្មានប្រទេសផលិត
ទី២៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2U-3226 ដឹកបារីម៉ាក JET ចំនួន៧៣ប៊ិច គ្មានប្រទេសផលិត
ទី៣៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2R-9976 ដឹកបារីម៉ាក JET ចំនួន៧៧ប៊ិច គ្មានប្រទេសផលិត។ បារីសរុបទាំងបីគ្រឿង ចំនួន២២៤ប៊ិច។
ចំពោះបទល្មើសនេះ មន្ត្រីគយបានបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *