Update៖ លោក ជួន ណារិន្ទ បញ្ជាឱ្យស្រាវជ្រាវ ករណីរថយន្ត HUM MER បុកម៉ូតូស្លាប់ទាំងម្ដាយនិងកូន!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។
បានបញ្ជាឱ្យកម្លាំង នគរបាលនៃស្នងការរាជធានីភ្នំពេញ ស្រាវជ្រាវ​ស្វែង​រក​ចាប់អ្នកបើករថយន្ត HUM MER ដែលអ្នក​ជិៈម៉ូតូ​បណ្តាលឱ្យស្លាប់ស្ដ្រីម្នាក់រួមនិងកូនតូច ខណៈបុរសជាប្ដី របួសធ្ងន់។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែល​ចុះ​ពង្រី​ក​ការងារ តាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ។
ត្រូវយកចិត្ដទុកដាក់​ក្នុង​ដឹកនាំ​ពង្រឹង​ការងារ​រឹត​បន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ដោយ​ម៉ឺងម៉ាត់បំផុត ។
ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង​ឱ្យ​មានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើត​ឡើង​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។
ជា​ពិសេស​ក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញ​ត្រូវ​ស្រាវជ្រាវ​តាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ ។
សមត្ថកិច្ច​ជំនាញ​ក៏​បាន​អនុវត្ត​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​បើកបរ​រថយន្ត​បង្ក​ឱ្យមាន​មនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញ​ស្រាវជ្រាវ​ចាប់​ឃាត់​ខ្លួន​យក​មក​អនុវត្ត​ច្បាប់​ជាបន្តបន្ទាប់រួចមកហើយ។

ជាពិ​សេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់​ស្រះចក ។
ខណ្ឌដូនពេញ បង្កដោយរថយន្ត០១គ្រឿងបុក អ្នកជិះម៉ូតូ​០៣​នាក់​ប្តី​ប្រពន្ធ​កូន​បណ្តាល​ឲ្យស្លាប់ និងរងរបួស រថយន្តបើករត់គេច។
ឯកឧត្តមស្នងការ​ក៏បាន​បញ្ជា​សមត្ថកិច្ច​ចម្រុះ​ត្រូវ​ស្រាវ​ជ្រាវ​ឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំតាមបណ្តោយផ្លូវ ព្រះសុីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

គួរម្លឹកថាៈ សពស្រ្តីរងគ្រោះឈ្មោះ គ្រួច សាមឹត ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់) ចំណែកប្តីមានឈ្មោះ យឿន យុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម រស់នៅបន្ទប់ជួលជាមួយប្រពន្ធ (របួសធ្ងន់) រីឯកូនទើបតែអាយុ២ខួប ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *