(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។
បានបញ្ជាឱ្យកម្លាំង នគរបាលនៃស្នងការរាជធានីភ្នំពេញ ស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្ត HUM MER ដែលអ្នកជិៈម៉ូតូបណ្តាលឱ្យស្លាប់ស្ដ្រីម្នាក់រួមនិងកូនតូច ខណៈបុរសជាប្ដី របួសធ្ងន់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែលចុះពង្រីកការងារ តាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ។
ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ។
ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។
ជាពិសេសក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈពេលចុងក្រោយនេះ ។
សមត្ថកិច្ចជំនាញក៏បានអនុវត្តវិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកបើកបររថយន្តបង្កឱ្យមានមនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។
ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ។
ខណ្ឌដូនពេញ បង្កដោយរថយន្ត០១គ្រឿងបុក អ្នកជិះម៉ូតូ០៣នាក់ប្តីប្រពន្ធកូនបណ្តាលឲ្យស្លាប់ និងរងរបួស រថយន្តបើករត់គេច។
ឯកឧត្តមស្នងការក៏បានបញ្ជាសមត្ថកិច្ចចម្រុះត្រូវស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំតាមបណ្តោយផ្លូវ ព្រះសុីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
គួរម្លឹកថាៈ សពស្រ្តីរងគ្រោះឈ្មោះ គ្រួច សាមឹត ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់) ចំណែកប្តីមានឈ្មោះ យឿន យុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម រស់នៅបន្ទប់ជួលជាមួយប្រពន្ធ (របួសធ្ងន់) រីឯកូនទើបតែអាយុ២ខួប ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕