Update៖ លោក ត្រាំជាមួយភរិយា នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចPope Francis! 

ប្រធានាធិបតីអាមេរិក លោក Donald Trump និងភរិយារបស់លោក Melania នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេច Pope Francis នេះក្លាយជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា។

ប្រភពពីសារព័ត៌មានAljazeera។

លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ដែលមានឈ្មោះថា Truth Social កាលពីថ្ងៃចន្ទថាយើងទន្ទឹងរង់ចាំនៅទីនោះ។
លោក Andrea Arcangeli វេជ្ជបណ្ឌិតរបស់បុរីវ៉ាទីកង់បាននិយាយនៅក្នុងលិខិតបញ្ជាក់មរណៈភាពថា បុព្វជិតអាយុ 88 ឆ្នាំបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង។
សម្តេចប៉ាប Francis ដែលជាបុព្វជិតជនជាតិអាមេរិកឡាទីនដំបូងគេបានកើតនៅទីក្រុង Buenos Aires ក្នុងឆ្នាំ 1936 ពីឪពុកម្តាយអន្តោប្រវេសន៍អ៊ីតាលី។  ត្រូវបានតែងតាំងជាបូជាចារ្យ Jesuit ក្នុងឆ្នាំ 1969 គាត់បានសិក្សានៅប្រទេសអាហ្សង់ទីន និងក្រោយមកនៅប្រទេសអាឡឺម៉ង់ មុនពេលឡើងមកដឹកនាំព្រះវិហារកាតូលិកនៅឆ្នាំ 2013 ។ទោះជាយ៉ាងណា បុរីវ៉ាទីកង់មិនទាន់បានបញ្ចេញព័ត៌មានលម្អិតសម្រាប់ពិធីបុណ្យសពរបស់គាត់នៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *