Update៖ ចំនួនអ្នកស្លាប់ដោយសារផ្ទុះកំពង់ផែនៅអ៊ីរ៉ង់ បានកើនដល់២៥នាក់និងរបួស១.១៣៩នាក់!

ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះដ៏សាហាវនៅកំពង់ផែ Shahid Rajaeeនៃភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍(ទី២៦ខែមេសា)បានកើនឡើងដល់25 នាក់ នេះបើយោងតាមប្រភពក្នុងស្រុកកាលពីថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥។
ប្រភពពីសារព័ត៌មានAljazeera។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស 1,139 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះនេះ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ អគ្គីភ័យបានឆាបឆេះប្រហែលម៉ោង 12 យប់ ម៉ោងក្នុងស្រុក (0830GMT) នៅកំពង់ផែ Shahid Rajaee ជាពិសេសនៅតំបន់ចតកុងតឺន័រ។
របាយការណ៍ បឋមបានបង្ហាញពីវត្តមានវត្ថុងាយឆេះនៅជិតកន្លែងផ្ទុះ។
បើតាមសាក្សី សេចក្តីរាយការណ៍បានបង្ហាញថាភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅនិងបង្កឲ្យមានការផ្ទុះឡើងដោយសារតែកំដៅ៤០អង្សារសេនិងការប្រមូលផ្តុំនៃសារធាតុងាយឆេះ។
គួរជម្រាបថា កំពង់ផែដ៏សំខាន់ជាយុទ្ធសាស្ត្រ ដែលមានទីតាំងនៅខេត្ត Hormozgan ភាគខាងត្បូង ស្ថិតនៅចម្ងាយប្រហែល 15 គីឡូម៉ែត្រ (9.3 ម៉ាយ) ភាគនិរតីនៃកំពង់ផែ Bandar Abbas នៅលើច្រាំងខាងជើងនៃច្រកសមុទ្រ Hormuz៕

Leave a Reply

Your email address will not be published. Required fields are marked *