Update៖ អ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរ ជាមួយអង់គ្លេស បារាំង អាល្លឺម៉ង់ នៅទីក្រុងអ៊ីស្តង់ប៊ុល!

កាលពីថ្ងៃអង្គារ(ទី១៣ខែឧសភា)ប្រទេសអ៊ីរ៉ង់ បានប្រកាសថា នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅថា E3 នៅក្នុងទីក្រុង Istanbul ប្រទេស Türkiye នៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។

ប្រភពពីសារព័ត៌មានAnadolu Agency។

ការពិគ្រោះយោបល់នឹងធ្វើឡើងនៅថ្នាក់អនុក្រសួងការបរទេសនេះបើយោងតាម Iran Nuances ដែលជាអង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគ្រប់គ្រងដោយឯកជន។
អ៊ីរ៉ង់និងសហភាពអឺរ៉ុបបាននិងកំពុងធ្វើការ ចរចា ជុំគ្នាចំពេលមានភាពតានតឹងកើនឡើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ ប្រទេស។
ទីក្រុងតេអេរ៉ង់បានប្តេជ្ញាថានឹងបើកបណ្តាញទំនាក់ទំនងឡើងវិញជាមួយលោកខាងលិច និងបន្ធូរបន្ថយទណ្ឌកម្ម។

អ៊ីរ៉ង់និងមហាអំណាចពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ 2015 សម្រាប់ការទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។
ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនៅឆ្នាំ 2018 ។
លោក Trump និយាយថា អ៊ីរ៉ង់មិនត្រូវអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរទេ ហើយបានព្រមានអំពីសកម្មភាពយោធា ប្រសិនបើកិច្ចចរចាមិនជោគជ័យ។
ទន្ទឹមនឹងនេះអ៊ីរ៉ង់ប្រកែក ថាកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនគឺសម្រាប់តែគោលបំណងថាមពលស៊ីវិល៕

Leave a Reply

Your email address will not be published. Required fields are marked *